ក្រុមហ៊ុន BFX Capital សហការជាមួយ ន.ម.ក និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ» ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការឆបោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន BFX Capital សហការជាមួយ ន.ម.ក និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ» ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការឆបោក

ក្រុមហ៊ុន BFX Capital សហការជាមួយ ន.ម.ក និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ» ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការឆបោក

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល BFX CAPITAL បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា ន.ម.ក ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ» នៅសាលាខេត្តបាត់ដំបង ។

Advertisement

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមការចូលរួមរបស់ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ ន.ម.ក, ឯក, និងលោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល BFX CAPITAL ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងក្រុង-ស្រុកជាច្រើនរូប ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ឯកឧត្តម ស្រេង ហុង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ថា ក្នុងបរិបទនៃសកលភាវូបនីយកម្ម វិស័យមូលបត្រនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីជាប្រភពប្រមូលទុនដ៏សំខាន់សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសហគ្រាសនានា ។

ឯកឧត្តមបានពន្យល់បន្ថែមថា ឧបករណ៍និស្សន្ទ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលតម្លៃរបស់វាពឹងផ្អែកលើទ្រព្យសកម្មមូលដ្ឋាន ដូចជា ភាគហ៊ុន រូបិយប័ណ្ណ លោហៈមានតម្លៃ ឬទំនិញជាដើម ។ ការជួញដូរនេះ មិនត្រឹមតែបង្កើតឱកាសចំណេញពីការប្រែប្រួលតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុបានកាន់តែប្រសើរផងដែរ ។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលរង បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមួយចំនួនធំនៅមិនទាន់យល់ច្បាស់ពីយន្តការអត្ថប្រយោជន៍ និងហានិភ័យនៃទីផ្សារនេះនៅឡើយទេ ។

ហេតុដូចនេះ ការរៀបចំសិក្ខាសាលានាពេលនេះ គឺជារឿងចាំបាច់បំផុត ក្នុងការបង្កើនការយល់ដឹងរបស់សាធារណជន ជួយឱ្យពួកគេអាចធ្វើការសម្រេចចិត្តវិនិយោគ ដោយផ្អែកលើព័ត៌មានត្រឹមត្រូវ ស្របច្បាប់ និងជាពិសេស គឺ «កាត់បន្ថយការចាញ់បោកពីសំណាក់គម្រោងវិនិយោគខុសច្បាប់ផ្សេងៗ» ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ប៊ុន សុវ៉ាត់ឌី បានលើកឡើងាថា ទីផ្សារឧបករណ៍និស្សន្ទ ជាខែលការពារហិរញ្ញវត្ថុ គឺជាទីផ្សារដើរតួនាទីយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ។ វាលែងជាជម្រើសទៀតហើយ តែវាជាឧបករណ៍ដ៏ចាំបាច់ មិនមែនត្រឹមតែជាកន្លែងសម្រាប់ការវិនិយោគយកចំណេញនោះទេ ប៉ុន្តែជា “ខែលការពារហិរញ្ញវត្ថុដ៏រឹងមាំ” តាមរយៈយន្តការការពារហានិភ័យបាន ។

បន្ថែមពីនេះទៅទៀត លោកស្រីបានលើកឡើងអំពីក្រុមហ៊ុន ប៊ីអេហ្វអិក ខាភីថល ដែលជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដោយទទួលបានការអនុញ្ញាតឱ្យប្រកបអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជាដំបូង តាមរយៈអាជ្ញាបណ្ណលេខ ០១១ ន.ម.ក.អ.ប. ឈ.ឧ. ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សរុមមក គឺបានឈរជើងលើវិស័យនេះយ៉ាងរឹងមាំជិតមួយទសវត្សរ៍មកហើយ ។

ជាចុងបញ្ចប់ លោកស្រីនាយកប្រតិបត្តិបានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម នៃការគ្រប់គ្រងទ្រព្យសកម្ម និងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាសហគ្រាសរបស់លោកអ្នកនៅក្នុងខេត្តបាត់ដំបង ។ ជាមួយគ្នានេះ លោកស្រីជឿជាក់យ៉ាងមុតមាំថា ខ្លឹមសារ និងបទពិសោធន៍ដែលនឹងត្រូវចែករំលែកដោយគ្រូឧទ្ទេសជំនាញនៅក្នុងសិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាពន្លឺនៃការយល់ដឹងថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដសម្រាប់ការសម្រេចចិត្តវិនិយោគ ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា