ប្រធានាធិបតីចិន វាយតម្លៃខ្ពស់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីចិន វាយតម្លៃខ្ពស់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅកម្ពុជា

ប្រធានាធិបតីចិន វាយតម្លៃខ្ពស់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅកម្ពុជា

ប៉េកាំង៖ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ និងកោតសរសើរកម្ពុជា លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា ។

Advertisement

ឯកឧត្តម ជា ធីរីទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានប្រាប់អ្នសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជិនពីង បានហៅសម្ដេចតេជោថា ជាមិត្តចាស់ ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យរឹងមាំនាពេលបច្ចុប្បន្ននេះ ។

សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប បើទោះបីជាពិភពលោក មានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលនោះឡើយ ។

សម្ដេចតេជោ បានលើកឡើងចំពោះមុខឯកឧត្តម ស៊ី ជីនពីង ទៀតថា កម្ពុជា ចាត់ទុកចិន ជាមិត្តចាស់ ជាមិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់កម្ពុជា ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានជជែកពិភាក្សាគ្នាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរព័ត៌មានគ្នា និងការផ្លាស់ប្ដូរ នៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់របស់ប្រទេសទាំងពីរផងដែរ ។

ពាក់ព័ន្ធលើកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ឯកឧត្តម ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ដែលបានអនុវត្តនូវការបោសសម្អាតឧក្រិត្តិកម្មអនឡាននៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមប្រធានាធិបតីចិន ក៏បានគូសបញ្ជាក់ពីការបន្តសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតឧក្រិត្តកម្មអនឡាញនេះ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំ ពោលតាំងពីរដ្ឋាភិបាលកម្ពុជា ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញនាឆ្នាំ២០២៥ មក មានទីតាំងឆបោកអនឡាញប្រមាណ ៥០០ទីតាំងត្រូវបានបង្រ្កាប ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល (Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ​ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ។

ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា ឈរលើស្មារតីនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងដាច់ខាត តាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាកម្ទេចរាល់ទីតាំងឆបោកទាំងនេះឱ្យស្រឡះពីទឹកដីកម្ពុជា ។ សម្រាប់រាជរដ្ឋាភិបាល ការធានា និងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសុវត្ថិភាព និងរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេស ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា