អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀតដល់សាធារណជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀតដល់សាធារណជន

អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៨ពាន់បន្ថែមទៀតដល់សាធារណជន

កូនឈើចម្រុះចំនួន ៨,៦៦២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដោយឥតគិតថ្លៃជូនសាធារណជន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ កូនឈើទាំងនោះរួមមាន៖

Advertisement

– ប្រគេនកូនឈើចម្រុះជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តសុវណ្ណបទុម ក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សាន ពុទ្ធា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ពាក់ស្នែង ចំនួន៦៧០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវ និងក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម គ្រញូង៥០ដើម បេង១០០ដើម ក្ងោក២០០ដើម ចាមរី២០ដើម និងត្របែកព្រៃ១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ស៊ិន អឺណាបុត្រ នាយខណ្ឌស្តីទី នៃខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅព្រៃសហគមន៍ ស្ថិតក្នុងឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ឈើទាល២០០ដើម និងផ្តៀក៣០០ដើម។

– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ខេត សុខអេងនី លោក ស៊ុម សុមេធ លោក វ៉ែន ផានិត លោក ឡុច តុញ លោក អ៊ិត យូហឿត លោក ប៉ុយ ចំណិត លោក ឆាន គាន លោក ធុន ប៊ុនថុន លោក សាំ ផារ៉ា និងលោក ស្រេង សីហា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ២,៨៩២ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន តាមដងផ្លូវ នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ស្រុកពួក ស្រុកស្វាយលើ ស្រុកវ៉ារិន ខេត្តសៀមរាប ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន ធ្នង់១,២៧០ដើម បេង៣៥០ដើម ច្រេស៨០ដើម គ្រញូង១៤០ដើម គគីរ៣៥០ដើម ឈើទាល២៥០ដើម ត្រសេក៥០ដើម អង្កាញ់៥០ដើម ចាមរី២៥០ដើម ព្កុល២ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន៤,១០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅតាមទីតាំងនានាក្នុងបរិវេណរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,២០០ដើម គ្រញូង៥០០ដើម ច្រេស៧០០ដើម បេង៣០០ដើម ឈើទាល៧០០ដើម ផ្តៀក២០០ដើម គគីរ២០០ដើម ពពេល២០០ដើម ក្ងោក៥០ដើម និងប្រាំតម្លឹង៥០ដើម។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា