ទេសចរផ្ទៃក្នុងកើនឡើងខ្លាំង ខណៈភ្ញៀវបរទេសថយចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរផ្ទៃក្នុងកើនឡើងខ្លាំង ខណៈភ្ញៀវបរទេសថយចុះ

ទេសចរផ្ទៃក្នុងកើនឡើងខ្លាំង ខណៈភ្ញៀវបរទេសថយចុះ

យោងតាមរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី២៦មិថុនា ទេសចរជាតិមានការកើនឡើងយ៉ាងខ្លាំងនៅកម្ពុជាក្នុងឆ្នាំនេះ ខណៈដែលចំនួនទេសចរអន្តរជាតិបានថយថុះដោយសារកត្តាផ្សេងៗជាច្រើន។

Advertisement

ការវិភាគទិន្នន័យជាក់ស្តែងសម្រាប់ឆ្នាំ២០២៦បង្ហាញថា វិស័យទេសចរណ៍កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ បញ្ហាទាំងនេះអាចជះឥទ្ធិពលមកលើទំនុកចិត្តនៃការធ្វើដំណើរ និងលំហូរទេសចរអន្តរជាតិមកកម្ពុជា។

ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនា កម្ពុជានៅរដូវកាលបៃតង»។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាបាននូវភាពធន់ ភាពប្រកួតប្រជែង និងមានសមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិនានា ដើម្បីបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចជាតិ។

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦ ទេសចរជាតិបានធ្វើដំណើរកម្សាន្តក្នុងប្រទេសមានប្រមាណជាង ២០លាននាក់ ពោលគឺកើនឡើងរហូតដល់ ៥៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេលនេះផងដែរ កម្ពុជាបានទទួលទេសចរបរទេសប្រមាណជាង ១លាន ៦សែននាក់។ តួលេខនេះទៀបជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ ប្រមាណ ១៤,៥%។

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងទេសចរពន្យល់ថា កំណើនដ៏គួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរជាតិ គឺបណ្តាលមកពីការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ក៏ដូចជាការអភិវឌ្ឍផលិតផល និងតំបន់ទេសចរណ៍ថ្មីៗ ដែលបានទាក់ទាញប្រជាពលរដ្ឋឱ្យចេញដើរលេងកម្សាន្ត និងស្វែងយល់ពីគោលដៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើង។

កំណើននេះក៏ត្រូវបានជំរុញដោយការអនុវត្តយន្តការគន្លឹះទាំង៦សម្រាប់ជំរុញវិស័យទេសចរណ៍ ការធ្វើយុទ្ធនាការជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គមផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា