សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការរំឭកខួបទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។

Advertisement

សម្តេចតេជោបានបន្តថា គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែងនោះ។ ក្នុងន័យនេះ យើងអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយនេះ គណបក្សគាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។

សម្តេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គាំទ្រការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីកសាងសង្គមមួយប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបខិតខំលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន របស់ជាតិយើង ឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ជាតិ និងការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ដើម្បីការពារមាតុភូមិ និងសម្រេចទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ក្នុងស្មារតីនេះ សូមបងប្អូនជនរួមជាតិ បន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិជាទីស្នេហាស្មើជីវិតរបស់យើង។ ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា។

សម្តេចតេជោក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ប្រកាន់ខ្ជាប់ ប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងចូលរួមសកម្មក្នុងការអនុវត្តកម្ម វិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា