សម្តេចតេជោ៖ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ គណបក្សប្រជាជនបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ៖ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ គណបក្សប្រជាជនបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩

សម្តេចតេជោ៖ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ គណបក្សប្រជាជនបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើង គណបក្សបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួល រំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

សម្តេចតេជោ បានបន្តថា បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បាន រស់នៅយ៉ាងសុខដុមរមនា ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍។ លើមូលដ្ឋាននេះ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។

អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រឥតងាករេចំពោះគណបក្សនៅគ្រប់ដំណាក់កាល៕
ដោយ៖ ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា