ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងរយៈពេល៧៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងរយៈពេល៧៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងរយៈពេល៧៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា ៖ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលពោរពេញដោយបទពិសោធ ភាពចាស់ទុំ និងសមត្ថភាពខ្ពស់បំផុត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាព ព្រមទាំងទទួលបាននូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ។

Advertisement

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា ដែលប្រសូតចេញពីចលនាតស៊ូប្រមូលផ្តុំកម្លាំងស្នេហាជាតិ បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គដោយមិនរួញរា ដើម្បីសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃកាត់ថ្លៃពុំបាន ជូនជាតិ មាតុភូមិ និងប្រជាជន ជាពិសេសការរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានឆ្ពោះទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ពីអតីតកាល រហូតដល់បច្ចុប្បន្ន និងឆ្ពោះទៅអនាគត «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» នៅតែបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការបម្រើជាតិ និងប្រជាជនគ្រប់ពេលវេលា។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា