ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង
កីឡា 29/06/2026

ព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» រួមចំណែកជំរុញទេសចរណ៍កីឡា និងផ្សព្វផ្សាយសម្រស់កម្ពុជានារដូវកាលបៃតង

កំពង់ស្ពឺ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍ Kirirum Paradise Fun Run 2026 គឺជាសកម្មភាពទេសចរណ៍កីឡាដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែលើកកម្ពស់សុខភាព និងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ជាពិសេសឧទ្យានជាតិគិរីរម្យ ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

Advertisement

ថ្លែងលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើង នាក្នុងព្រឹត្តិការណ៍ «Kirirum Paradise Fun Run 2026» ដែលជាកម្មវិធីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ រៀបចំឡើងនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជំរុញទេសចរណ៍កីឡា និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង នាព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងរដូវកាលបៃតង (Green Season) ស្របពេលដែលក្រសួងទេសចរណ៍កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា គឺមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្លាស់ប្តូរការយល់ឃើញពីពាក្យ «Low Season» មកជា «Green Season» ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតឱ្យក្លាយជាការគិតវិជ្ជមាន បង្កើតឱកាសសេដ្ឋកិច្ចថ្មី និងលើកកម្ពស់ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ, ក្រុមហ៊ុន EHM, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ដែលបានបង្ហាញនូវស្មារតីគាំទ្រវិស័យទេសចរណ៍ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទេសចរណ៍កីឡានេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនបន្តចូលរួមអនុវត្តទិសស្លោកទាំងបីរបស់វិស័យទេសចរណ៍ រួមមាន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសក្នុងរដូវកាលបៃតង ដើម្បីរួមគ្នាជំរុញចលនាទេសចរណ៍ក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា