កូរ៉េខាងជើង រិះគន់ការបញ្ចេញសាច់ដុំយោធារវាង ជប៉ុន-អាមេរិក ថាជា “ការហាត់សមធ្វើសង្គ្រាម” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង រិះគន់ការបញ្ចេញសាច់ដុំយោធារវាង ជប៉ុន-អាមេរិក ថាជា “ការហាត់សមធ្វើសង្គ្រាម”

កូរ៉េខាងជើង រិះគន់ការបញ្ចេញសាច់ដុំយោធារវាង ជប៉ុន-អាមេរិក ថាជា “ការហាត់សមធ្វើសង្គ្រាម”

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបញ្ចេញសាច់ដុំយោធារួមគ្នា ដែលកំពុងបន្តរវាងកងកម្លាំងស្វ័យការពារដីគោករបស់ជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិក ដោយនិយាយរិះគន់ចំៗថា ជា “ការហាត់សមធ្វើសង្គ្រាម” ។

Advertisement

នៅក្នុងអត្ថបទវិចារណកថាមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា កូរ៉េខាងជើង ដែលស្ថិតក្រោមការដឹកនាំដោយកណ្តាប់ដៃដែករបស់លោក Kim Jong Un បានរិះគន់មិនសំចៃមាត់លើជប៉ុន ចំពោះការចូលរួមក្នុងសមយុទ្ធ “Resolute Dragon” ដោយចោទប្រកាន់ថា បានបង្កើន “សមត្ថភាពឈ្លានពាន” របស់ខ្លួន ។

បើតាម Korea Times, សមយុទ្ធនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ។ វាត្រូវបានធ្វើឡើងនៅលើកោះ Okinawa និង Kyushu ដែលជាកោះសំខាន់ៗមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ។

អត្ថបទដដែលសង្កត់ធ្ងន់ថា ជប៉ុនបានធ្វើឱ្យស្ថានការណ៍សន្តិសុខនៅក្នុងតំបន់កាន់តែផុយស្រួយឡើង តាមរយៈការពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ដោយសំដៅលើសមយុទ្ធ កណ្ដាប់ដៃដែក ឬ Iron Fist ជាសមយុទ្ធរួមបញ្ចូលគ្នារវាងសហរដ្ឋអាមេរិក-ជប៉ុន ដែលបានធ្វើឡើងកាលពីខែកុម្ភៈកន្លងទៅ ។

អត្ថបទរបស់ KCNA បានអះអាងទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានបាញ់សាកល្បង ក្នុងសមត្ថភាព “ការពារជាមុន” ដែលមានបំណងវាយប្រហារប្រទេសជិតខាង ក្នុងអំឡុងពេលចូលរួមលើកដំបូងរបស់ជប៉ុន នៅក្នុងសមយុទ្ធពហុជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពីខែមេសា និងខែឧសភា ។

ជាមួយគ្នានេះ កូរ៉េខាងជើងថែមទាំងបានចោទប្រកាន់ជប៉ុនថា បានប្រើប្រាស់ស្ថានភាពសកលបច្ចុប្បន្ន “ដ៏ច្របូកច្របល់” ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការផ្លាស់ប្តូររបស់ខ្លួនទៅជាប្រទេសសង្គ្រាម ហើយបានព្រមានទីក្រុងតូក្យូ អំពី “ទីបញ្ចប់ដ៏សោកសៅ” ប្រសិនបើនៅតែបន្តនូវអ្វីដែលខ្លួនហៅថា អាកប្បកិរិយាយោធា “មិនប្រុងប្រយ័ត្ន” ៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា