រលកម្តៅសម្លាប់អឺរ៉ុប ១,៣០០នាក់ ត្រឹមជាង១សប្តាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រលកម្តៅសម្លាប់អឺរ៉ុប ១,៣០០នាក់ ត្រឹមជាង១សប្តាហ៍

រលកម្តៅសម្លាប់អឺរ៉ុប ១,៣០០នាក់ ត្រឹមជាង១សប្តាហ៍

អឺរ៉ុប ៖ ក្នុងរយៈពេលជាង១សប្តាហ៍, ប្រជាជនអឺរ៉ុប ចំនួនជាង ១,៣០០នាក់ បានស្លាប់ ព្រោះតែរលកកម្តៅ ដោយបានធ្វើការកត់ត្រា ពីអ្នកបាត់បង់ជីវិត ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា។ នេះបើតាមការគូសបញ្ជាក់ របស់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក។

តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Tedros Adhanom Ghebreyesus អះអាងថា មូលហេតុ ដែលរលកកម្តៅខ្លាំង ក្លាយជាឃាតករស្ងៀមស្ងាត់ សម្លាប់ប្រជាជនអឺរ៉ុប ទាំងជាង ១,៣០០នាក់នេះ គឺ ដោយសារតែផ្ទះ, កន្លែងធ្វើការ ព្រមទាំង សាលារៀន នៅក្នុងទ្វីបទាំងមូល មិនត្រូវបានសាងសង់ឡើង ត្រៀមទប់ទល់នឹងសីតុណ្ហភាពទាំងនេះ គ្រប់គ្រាន់ នោះទេ។

Advertisement

លោកបញ្ជាក់ថា អឺរ៉ុប បានក្លាយជាទ្វីប ដែលមានការកើនឡើងកំដៅលឿនបំផុត នៅលើផែនដី នាពេលបច្ចុប្បន្ន។

ប្រធាន WHO រូបនេះ ព្រមានទៀតថា អាចនឹងមានមនុស្សស្លាប់ រាប់រយនាក់ បន្ថែមទៀតនៅអឺរ៉ុប ខណៈដែលប្រជាជន ១៥០លាននាក់ នៅទូទាំងទ្វីប នៅពេលនេះ កំពុងរស់ក្រោមកំដៅខ្លាំង។

បើតាម Yahoo, សីតុណ្ហភាពដែលឡើងកម្តៅខ្លាំង បានបំបែកកំណត់ត្រា នៅទូទាំងទ្វីបអឺរ៉ុប ពេញមួយសប្តាហ៍មុន ដោយកម្រិតបារតសីតុណ្ហភាព បានឡើងដល់ លើសពី ៤០ អង្សាសេ។

ជាមួយគ្នានេះ, លោក Tedros ប្រធានអង្គការសុខភាពពិភពលោក ធ្លាប់បានព្រមាន កាលពីដើមសប្តាហ៍មុនដែរថា មនុស្សប្រហែល ៥០ម៉ឺននាក់ បានស្លាប់ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ដោយ មូលហេតុ គឺ ទាក់ទងនឹងរលកកំដៅខ្លាំង៕

ប្រភព ៖ Yahoo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា