ចិន សន្យាគាំទ្រអធិបតេយ្យភាពជាតិរបស់ បេឡារុស ក្រោយរងការគំរាមពី អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សន្យាគាំទ្រអធិបតេយ្យភាពជាតិរបស់ បេឡារុស ក្រោយរងការគំរាមពី អ៊ុយក្រែន

ចិន សន្យាគាំទ្រអធិបតេយ្យភាពជាតិរបស់ បេឡារុស ក្រោយរងការគំរាមពី អ៊ុយក្រែន

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺ លូកាសេនកូ នៅទីក្រុងប៉េកាំង កាលពីថ្ងៃ ចន្ទ ថា ចិនសន្យាគាំទ្រដល់បេឡារុស ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។

Advertisement

ការសន្យានេះ កើតឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក លូកាសិនកូ មកកាន់ប្រទេសចិន ចំពេលមានភាពតានតឹងខ្លាំងរវាងបេឡារុស និងអ៊ុយក្រែន ហើយបន្ទាប់ពីមេដឹកនាំបេឡារុសរូបនេះ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។

បើតាម Straits Times, មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងចិន និងបេឡារុស កំពុងស្ថិតនៅលើ “កម្រិតកំពូលជាប្រវត្តិសាស្ត្រ” ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

យោងតាម Xinhua, ប្រទេសទាំងពីរថែមទាំងបានប្រកាសដាក់ចេញនូវកម្មវិធីគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងឧស្សាហកម្មសម្រាប់ឆ្នាំ២០២៦-២០២៧ ផងដែរ ។

ជាមួយគ្នានេះ ចិន និងបេឡារុស បានប្តេជ្ញាបង្កើនការសម្របសម្រួលនៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ (UN) និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដើម្បីប្រឆាំងនឹងអំពើអនុត្តរភាព និងការគាបសង្កត់ឯកតោភាគី ។

ផ្អែកតាម China Daily, ចិនដែលជាប្រទេសមហាយក្សនៅអាស៊ី បច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ប្រទេសបេឡារុស និងជាដៃគូធំបំផុតនៅតំបន់អាស៊ី ក្នុងនោះគម្រោងដ៏លេចធ្លោ គឺ “សួនឧស្សាហកម្មចិន-បេឡារុស” នៅជិតទីក្រុងមីនស្ក៍ ៕

ប្រភព ៖ Straits Times, Xinhua និង China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា