រុស្ស៊ី ថា លក្ខខណ្ឌចរចាសន្តិភាពអ៊ុយក្រែន មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា លក្ខខណ្ឌចរចាសន្តិភាពអ៊ុយក្រែន មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤

រុស្ស៊ី ថា លក្ខខណ្ឌចរចាសន្តិភាពអ៊ុយក្រែន មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤

មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា រុស្ស៊ីមិនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ ចំពោះលក្ខខណ្ឌត្រូវការជាចាំបាច់ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២៤ ។

Advertisement

បើតាម Strait Times, គោលជំហររបស់រុស្ស៊ី ត្រូវបានបង្ហាញតាមរយៈសម្តីរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយកាលពីឆ្នាំ ២០២៤ ថា កងកម្លាំងអ៊ុយក្រែន ត្រូវតែដកចេញពីតំបន់ចំនួន ៤ ដែលរុស្ស៊ីអះអាងថា គឺជាទឹកដីរបស់ខ្លួន ហើយត្រូវតែដកចេញជាផ្លូវការនូវផែនការចូលរួមជាមួយអង្គការណាតូ ។

តំបន់ទាំង ៤ នោះ មានដូចជាតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ដែលរុស្ស៊ីចាត់ទុកថា ជាតំបន់របស់ខ្លួន ។

ជុំវិញបញ្ហានេះ លោក Putin ក៏បានបញ្ជាក់ជាថ្មីក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីចុងសប្តាហ៍មុនថា រុស្ស៊ីនឹងបន្តគោលបំណងសមរភូមិប្រយុទ្ធ ដើម្បីគ្រប់គ្រងទាំងស្រុងលើតំបន់ចំនួន ៤ នេះ ។

មេដឹកនាំរុស្ស៊ីរូបនេះ ថែមទាំងបានប្រកាសទាត់ចោលនូវអ្វីដែលលោកនិយាយថា គឺជាសំណើថ្មីរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អរិភាពនៅក្នុងសង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំកន្លងមកនេះ ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។

ជម្លោះប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា