UN ថា ប៉ាគីស្ថាន វាយប្រហារសម្លាប់ជនស៊ីវិល ២៨នាក់ នៅអាហ្វហ្គានីស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ថា ប៉ាគីស្ថាន វាយប្រហារសម្លាប់ជនស៊ីវិល ២៨នាក់ នៅអាហ្វហ្គានីស្ថាន

UN ថា ប៉ាគីស្ថាន វាយប្រហារសម្លាប់ជនស៊ីវិល ២៨នាក់ នៅអាហ្វហ្គានីស្ថាន

អ.ស.ប ៖ អង្គការសហប្រជាជាតិ និយាយថា ការវាយប្រហាររបស់ប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល យ៉ាងតិច ២៨នាក់ នៅប្រទេសអាហ្វហ្គានីស្ថាន។

Advertisement

បេសកកម្ម UN ប្រចាំនៅអាហ្វហ្គានីស្ថាន អះអាងថា ជនស៊ីវិលទាំងនេះ ត្រូវបានសម្លាប់ បន្ទាប់ពីប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាស និងបានបញ្ជូនកងទ័ពជើងគោក ចូលទៅក្នុងខេត្តអាហ្វហ្គានីស្ថាន តាមព្រំដែនរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។

បើតាម BBC, ប្រទេសជិតខាងទាំងពីរ បានយល់ព្រមលើបទឈប់បាញ់ កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ ជាច្រើនសប្តាហ៍ តែ កិច្ចព្រមព្រៀងបានធ្លាក់ចុះការអនុវត្ត ចាប់តាំងពីពេលនោះមក។

ខណៈ ដែល UN រាយការណ៍ថា អ្នកស្លាប់មាន២៨នាក់, រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន បានកត់ត្រាចំនួនជនស៊ីវិលស្លាប់ មានដល់ ចំនួន ៣៦នាក់ ហើយបាននិយាយថា មនុស្សជាង ១៦០នាក់ផ្សេងទៀត រងរបួស។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប៉ាគីស្ថាន លោក Attaullah Tarar បានចេញមកបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធចំនួន ២៩នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ ឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រជាជនស្លូតត្រង់៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា