អ៊ីស្រាអែល ព្រមានបំផ្ទុះសង្គ្រាមជាថ្មីជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានបំផ្ទុះសង្គ្រាមជាថ្មីជាមួយ អ៊ីរ៉ង់

អ៊ីស្រាអែល ព្រមានបំផ្ទុះសង្គ្រាមជាថ្មីជាមួយ អ៊ីរ៉ង់

ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ នៅថ្ងៃ ចន្ទ បានបោះសម្តីព្រមានធ្ងន់ៗថា អ៊ីស្រាអែលអាចនឹងបំផ្ទុះសង្គ្រាមជាថ្មីជាមួយអ៊ីរ៉ង់ ចាប់ពីថ្ងៃស្អែកនេះតទៅ ប្រសិនបើភាពតានតឹងក្នុងតំបន់កាន់តែពុះកញ្ជ្រោលខ្លាំងឡើង ។

Advertisement

លោក ខេតស៍ បានប្រាប់សន្និសិទកាសែត រៀបចំឡើងសម្រាប់អ្នកសារព័ត៌មានផ្នែកយោធា និងការទូតថា អ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍វិវត្តថ្មីៗ និងត្រៀមខ្លួនយ៉ាងពេញលេញ ចំពោះការកើនឡើងភាពតានតឹងយ៉ាងឆាប់រហ័ស ។

លោក ខេតស៍ បានគំរាមថា ការវាយប្រហារដោយមីស៊ីលណាមួយរបស់អ៊ីរ៉ង់ នឹងបង្កឱ្យមានការឆ្លើយតបភ្លាមៗ និងខ្លាំងក្លាពីសំណាក់អ៊ីស្រាអែល ហើយរឿងនេះគឺជាខ្សែបន្ទាត់ក្រហមច្បាស់លាស់ ។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានអះអាងថា លោកក៏បានណែនាំយោធាឱ្យប្រុងជើងការ សម្រាប់ប្រតិបត្តិការ “ខៀវ និងស” របស់អ៊ីស្រាអែល ចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់ផងដែរ ។

លោក ខេតស៍ មានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខ ដែលបានបង្កើតឡើងនៅក្នុងទឹកដីប្រទេសលីបង់ ស៊ីរី ឬតំបន់ហ្គាហ្សាទេ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ ។

ការព្រមានរបស់លោក ខេតស៍ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាជាថ្មីកាលពីចុងសប្តាហ៍មុន ទោះបីជាមានអនុស្សរណៈយោគយល់ ដែលមានគោលបំណងបញ្ចប់ជម្លោះនៅគ្រប់សមរភូមិ រួមទាំងលីបង់ ក៏ដូចជាការចរចាជាបន្តបន្ទាប់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយក៏ដោយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា