អ៊ីរ៉ង់ ទទួលស្គាល់ថា មិនអាចនាំចេញប្រេងសូម្បី១បារ៉ែល ពេលអាមេរិកបិទផ្លូវទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទទួលស្គាល់ថា មិនអាចនាំចេញប្រេងសូម្បី១បារ៉ែល ពេលអាមេរិកបិទផ្លូវទឹក

អ៊ីរ៉ង់ ទទួលស្គាល់ថា មិនអាចនាំចេញប្រេងសូម្បី១បារ៉ែល ពេលអាមេរិកបិទផ្លូវទឹក

តេហេរ៉ង់ ៖ អ៊ីរ៉ង់ថ្លែងទទួលស្គាល់ថា ខ្លួនមិនអាចនាំចេញប្រេង សូម្បីតែ១បារ៉ែល អំឡុងពេលបិទផ្លូវទឹករបស់អាមេរិក។ នេះបើតាមការបញ្ជាក់ ពីសំណាក់ប្រធានអ្នកចរចារបស់សាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃអង្គារ។

Advertisement

នៅក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍រដ្ឋ, ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានអះអាងថា អ៊ីរ៉ង់មិនអាចនាំចេញប្រេងទាល់តែសោះ ក្នុងអំឡុងពេលបិទផ្លូវរបស់សហរដ្ឋអាមេរិកលើកំពង់ផែរបស់ខ្លួន ដោយកត់សម្គាល់បន្ថែមថា ការនាំចេញបានកើនឡើង វិញហើយ នាពេលបច្ចុប្បន្ននេះ។

លោក Mohammad Bagher Ghalibaf រៀបរាប់ថា «ចាប់តាំងពីថ្ងៃការបិទផ្លូវ ត្រូវបានដកចេញរហូតដល់ថ្ងៃនេះ យើងបាននាំចេញប្រេងជាង៤០លានបារ៉ែល…ផ្ទុយទៅវិញ ក្នុងអំឡុង រយៈពេល ប្រមាណ៦០ថ្ងៃមុន យើងពិតជាមិនអាចនាំចេញប្រេង សូម្បីតែមួយធុង»។

មុនពេលមានការចុះអនុស្សរណៈនៃការយោគយល់, កងទ័ពជើងទឹកអាមេរិក បានបិទផ្លូវទឹក រាំងខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹង អ៊ីរ៉ង់ដែលបិទច្រកសមុទ្រហ័រមូស។

យ៉ាងណា MOU ១៤ចំណុចតម្រូវឲ្យអាមេរិកបញ្ឈប់សកម្មភាពរាំងខ្ទប់កំពង់ផែ របស់អ៊ីរ៉ង់ ជាហេតុនាំឲ្យទីក្រុងតេហេរ៉ង់ អាចចាប់ផ្តើមសកម្មភាពនាវានាំចេញ និងនាំចូលវិញ។

គួររម្លឹកថា សង្គ្រាមអ៊ីរ៉ង់ត្រូវបានចុចប៊ូតុងបំផ្ទុះ ក្រោយពេលដែលអាមេរិក និងអ៊ីស្រាអែល ផ្តើមស្រាក់ដៃគ្នា វាយប្រហារប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕

ប្រភព ៖ AFP ,ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា