កម្ពុជា-វៀតណាមប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសន្តិសុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាមប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសន្តិសុខ​

កម្ពុជា-វៀតណាមប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសន្តិសុខ​

នៅក្នុងជំនួបជាមួយឯកឧត្តម លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជំរុញឱ្យកម្ពុជា និងវៀតណាម ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវសហការគ្នាជាប្រចាំ ដើម្បីធានាសន្តិសុខនៅតាមបណ្តោយ​ព្រំដែន។
 
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ បានជំរុញឱ្យប្រទេសទាំងពីរ សហការគ្នាថែរក្សា ការពារខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាលក្ខខណ្ឌគ្រឹះមិនអាចខ្វះបានក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ។
 
នៅក្នុងជំនួបនេះ ឯកឧត្តម លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាពិសេសរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងប្រពៃណីជាយូរលង់មកហើយ។
 
ឯកឧត្តម​បញ្ជាក់ថា ដើម្បីធានាភាពសុខសាន្តនៃប្រជាជាតិទាំងពីរ កម្ពុជា និងវៀតណាមត្រូវតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងត្រូវហាមឃាត់ដាច់ខាតមិនឱ្យកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញសន្តិសុខនៃប្រទេសមួយទៀតឡើយ។
 
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រការលើកឡើងរបស់ភាគីវៀតណាម ដោយសម្តេចបញ្ជាក់បន្ថែមថា ចំណុចដែលត្រូវចៀសវាងឱ្យខាងតែបាន គឺការការពារកុំឱ្យមានការប្រើប្រាស់កម្លាំងលើទឹកដីវៀតណាមដើម្បីប្រឆាំងកម្ពុជា ឬប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងវៀតណាម។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើការរួមគ្នាប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងក្នុងចេតនាបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
ក្រៅពីនេះ សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕

Advertisement

វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា