កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី១ឆ្នាំនេះ

កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី១ឆ្នាំនេះ

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី១ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាង ៣៨ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤លានដុល្លារ។ ចំណូលនេះគឺទៀបជាងឆមាសទី១ ឆ្នាំ២០២៥ ប្រមាណ ៣០%។
 
លោក ខៀវ ធី​ ប្រធាន​សមាគម​មគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប យល់ឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ​ ជាពិសេសបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍កម្ពុជា។ កត្តាទាំងនេះបានបន្ទុចបង្អាក់​ភ្ញៀវ​ទេសចរ ​ដែលចង់​មក​ទស្សនា​ខេត្ត​សៀម​រាប។ ​
 
លោក ខៀវ ធី រំពឹងថាការដាក់ចេញយុទ្ធសាស្រ្តថ្មីៗ និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិននៅពេលនេះ នឹងជួយឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។
 
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់។ ដោយឡែក ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់.
 
កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
 
ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការផ្សេងៗ ពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា