វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុក​ចិត្តខ្ពស់​របស់វិនិយោគិនជប៉ុននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុក​ចិត្តខ្ពស់​របស់វិនិយោគិនជប៉ុននៅកម្ពុជា

វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុក​ចិត្តខ្ពស់​របស់វិនិយោគិនជប៉ុននៅកម្ពុជា

ភ្នំពេញ៖វត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្ត TOYOTA ម៉ូដែលថ្មី Hilux Travo នៅកម្ពុជា គឺជាសក្ខីកម្មដ៏សំខាន់ បង្ហាញពី​ទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនជប៉ុន មកលើស្ថិរភាពនយោបាយ និងបរិយាកាសសេដ្ឋកិច្ចរបស់កម្ពុជា។

Advertisement

ក្នុងពិធីបើកដំណើរការខ្សែច្រវាក់ផលិតកម្ម ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានមានប្រសាសន៍​ថា​វត្តមាន​រោងចក្រផ្គុំនិងដំឡើងរថយន្ត តូយ៉ូតា Hilux Travoម៉ូដែលថ្មី របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរឹង (ខេមបូឌា) ឯ.ក របស់ជប៉ុន ដែលផ្គុំ និងដំឡើងដោយ​ស្មាដៃកូនខ្មែរសុទ្ធសាធនេះ បានសបញ្ជាក់ឱ្យឃើញថា ជប៉ុនមានការ​ជឿជាក់លើ​រាជរដ្ឋា​ភិបាល​ចំពោះការដាក់ទុនវិនិយោគបន្ថែម​ទៀតនៅ​កម្ពុជា។សមិទ្ធផលរបស់ក្រុមហ៊ុន តូយ៉ូតា នឹងក្លាយជាគំរូជោគជ័យ​មួយ ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ឱ្យមកបោះ​ទុន​វិនិយោគនៅកម្ពុជាបន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថាការវិនិយោគរបស់ក្រុមហ៊ុនមកពីក្រៅប្រទេសបានរីកចម្រើនតាំងពីឆ្នាំ២០២៣មកម៉្លេះ។ ក្នុងឆ្នាំ​២០២៣កម្ពុជាបានអនុម័តគម្រោង​ចំនួន២៦៨គម្រោង ,ឆ្នាំ២០២៤​ការអនុម័តគម្រោងកើនឡើង៤១៤​ម្រោង ,ឆ្នាំ​០២៥​រអនុម័តកើនឡើង​៦៣០គម្រោងខណៈ៦ខែឆ្នាំ២០២៦នេះកម្ពុជាបានអនុម័តជាង២២០គម្រោង។

មានប្រសាសន៍ក្នុងឱកាសនេះដែរឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកវឌ្ឍនភាពនេះថា បានឆ្លើយតបចំៗទៅនឹងយុទ្ធសាស្ត្រ​បញ្ចកោណ និងគោលនយោបាយអភិវឌ្ឍន៍វិស័យយានយន្ត។ អ្វីដែលជាមោទនភាពគឺ បច្ចុប្បន្នរោងចក្រនេះ បានប្រើប្រាស់គ្រឿង​បង្គុំ និងបំណែករថយន្តផលិតក្នុងស្រុករហូតដល់ទៅ ២០% ដែលជាការជួយជម្រុញដល់សេដ្ឋកិច្ចជាតិ និងបង្កើតតម្លៃបន្ថែម​យ៉ាងពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងផងដែរថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦កម្ពុជាមានរោងចក្រដំណើរការសរុប ៣.២៨៤ រោងចក្រ,ស្រូបកម្លាំងពលកម្ម ១,៣៣ លាននាក់ ក្នុងនេះស្ត្រី ៧០ភាគរយជាមួយទុនវិនិយោគសរុបជាង ២៧,៦ ប៊ីលានដុល្លារ អាម៉េរិកពោលកើនឡើង ២៥%។

ដោយឡែកតម្លៃបរិមាណផលិតផល៤ខែ ដើមឆ្នាំ២០២៦មានចំនួន ៦,១ ប៊ីលានដុល្លារ គឺកើនឡើង ៦៣ភាគរយ។

ចំណែកវិស័យយានយន្ត បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំងដែលអាចមានសមត្ថភាព​ផលិត ផ្តុំ និងដំឡើងរថយន្តបាន ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ។ទុនវិនិយោគសរុប១៥៦ លានដុល្លារ និងបង្កើតការងារចំនួន ១.៣៦៥ កន្លែង ក្នុងនេះស្រ្តីចំនួន ៦៣៣ កន្លែង។ គិតរហូតមកដល់បច្ចុប្បន្ន រថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប​ ១៧៣.៤៧៣ គ្រឿង និងមានតម្លៃសរុប ១,១ ប៊ីលានដុល្លារ ហើយរថយន្តទាំងនេះបាន និងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។

ជាការកត់សម្គាល់ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា)ជាតួអង្គសំខាន់មួយក្នុងវិស័យយានយន្ត បានដំឡើង​រថយន្តទាំង ២ប្រភេទ (Fortuner និង Hilux) សរុបចំនួន ៦.២៦០គ្រឿង៕
អត្ថបទ៖ជាវ ចន្ធូ
រូបភាព៖ ជីម ភារ៉ា

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា