កម្ពុជា រកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ

កម្ពុជា រកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ

សៀមរាប ៖ ភ្ញៀវទេសចរជាង ៣៨ម៉ឺននាក់ បានទិញសំបុត្រ ចូល ទស្សនារមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤​លាន​ដុល្លារ។ ចំណូលនេះគឺទៀបជាងឆមាសទី១ ឆ្នាំ២០២៥​ប្រមាណ ៣០%។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី១ ឆ្នាំ២០២៦នេះ។

Advertisement

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប យល់ឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ ជាពិសេសបញ្ហាឆបោកតាមប្រព័ន្ធ​អនឡាញ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍កម្ពុជា។ កត្តាទាំងនេះបានបន្ទុចបង្អាក់ភ្ញៀវទេសចរ ដែលចង់មកទស្សនា​ខេត្តសៀមរាប។

លោក ខៀវ ធី រំពឹងថាការដាក់ចេញយុទ្ធសាស្រ្តថ្មីៗ និងគោលនយោ​បាយ​លើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិននៅពេលនេះ នឹងជួយ​ឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៥ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់។ ដោយឡែក ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវ​អន្តរជាតិប្រមាណ ១,៥ លាននាក់.

កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍​កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើន​យឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរ​ក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការផ្សេងៗ ពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»៕

ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា