សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ

សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើយើងកើតមកក្នុងគ្រួសារក្រីក្រ ហើយរវល់តែតូចចិត្តនឹងវាសនា ហើយគ្មានការតស៊ូនោះ ជីវិតយើងនឹងគ្មានពេលប្រែនោះទេ ។ ប៉ុន្តែបើប្រឹងតស៊ូនោះភាពនៃជោគជ័យ គឺមិនសូន្យទេ ។

Advertisement

នៅក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតនៅទីនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងកើតមកក្នុងគ្រួសារក្រីក្រ សូមកុំរវល់តែតវ៉ានឹងព្រហ្មលិខិត ។យើងមិនដឹងថាព្រហ្មលិខិតចារយ៉ាងម៉េចទេ, គ្មាននរណាដឹងទេ, សូម្បីតែគ្រូទាយ ក៏អត់ដឹងខ្លួនឯងដែរ ។

សម្ដេចធិបតីបានលើកទឹកចិត្តដល់សិស្ស និស្សិត ដោយបង្ហាញនូវសកម្មភាពដែលត្រូវពុះពារថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាបជាមួយអ្នកមានជីវភាពខ្ពស់ជាងយើង ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ នឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ ។

គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថាកូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬ ខេត្តរតនគិរីនោះទេ។សម្ដេចធិបតីបានបង្ហាញឧទាហរណ៍ជាក់ស្ដែងថា ការប្រឡងសិស្សជាប់និទ្ទេស A ក៏មានកូនអ្នកខេត្ត ប្រឡងឈ្នះកូនអ្នកភ្នំពេញដែរ ។

លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២១–២០២៤ និស្សិតជ័យលាភីចូលរួមជាង ៥០០នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ១០០% នៃនិស្សិតជ័យលាភី ដែលមានវត្តមានថ្ងៃនេះ មានការងារធ្វើ និង ៨៨% ទទួលបានប្រាក់ចំណូលច្រើនជាង ២៥០ដុល្លារក្នុងមួយខែ។ ក្នុងនោះ ១% បម្រើការក្នុងវិស័យសាធារណៈ, ៥% បើកអាជីវកម្មផ្ទាល់ខ្លួន និង ៩៤% បម្រើការក្នុងវិស័យឯកជននានា ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា