ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជិត១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ រយៈពេលកន្លះឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជិត១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ រយៈពេលកន្លះឆ្នាំនេះ

ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ជិត១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ រយៈពេលកន្លះឆ្នាំនេះ

ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។

Advertisement

ក្រសួងបានបញ្ជាក់នៅថ្ងៃទី២ ខែកក្កដានេះថា បច្ចុប្បន្ន ក្រុមការងារជំនាញបានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវជាប្រចាំ នៅតាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។

ក្នុងចំណោមរោងចក្រទាំងនោះ ភាគច្រើនជារោងចក្របោកគក់ធំៗ រោងចក្រផលិតដំណាប់ស្វាយ រោងចក្រកាត់ដេរ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

បើតាមក្រសួងបរិស្ថាន វិធានការទប់ស្កាត់នេះសម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន ដោយជួយធានាសុខភាពរបស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះគឺជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ផ្តោតលើភាពស្អាត ក្នុងនេះរួមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ។

សូមរំលឹកថា គិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា សរុបប្រមាណ ៣៣ លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ ៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា