ការបង្កេីតបក្សប្រជាជនបដិវត្តន៍ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបង្កេីតបក្សប្រជាជនបដិវត្តន៍ខ្មែរ

ការបង្កេីតបក្សប្រជាជនបដិវត្តន៍ខ្មែរ

ក្នុងឆ្នាំ១៩៥១ នៅពេលដែលការប្រយុទ្ធប្រឆាំងនឹងបារាំងកាន់តែមានភាពខ្លាំងក្លាទៅៗ នៅក្នុងឧបទ្វីបឥណ្ឌូចិន ជនកុម្មុយនីស្តវៀតណាមបានផ្ដួចផ្ដើមឱ្យមានការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ សមាជិករបស់គណៈកម្មាធិការមជ្ឈឹមបក្សសម្ងាត់នេះរួមមាន÷

Advertisement

– សឺង ង៉ុកមិញ កាន់តំណែងកំពូល

– ស៊ីវ ហេង ទទួលបន្ទុកកិច្ចការយោធា

– ទូ សាមុត (ហៅអាចារ្យ សុខ ជាអតីតព្រះសង្ឃមកពីកម្ពុជាក្រោម)

– ទទួលបន្ទុកកិច្ចការអប់រំមនោគមវិជ្ជា

– ចាន់ សាម័យ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច

នៅពេលដែលសង្គ្រាមឥណ្ឌូចិនលើកទីមួយ បញ្ចប់នៅក្នុងឆ្នាំ១៩៥៤ កងទ័ពបារាំងបានដកចេញពីឥណ្ឌូចិន ហើយកងកម្លាំងរបស់វៀតមិញ ក៏បាន ដកចេញពីកម្ពុជា»។ ទោះជាយ៉ាងដូច្នេះក៏ដោយ ក៏យោធាវៀតណាមមួយចំនួននៅ តែបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាដដែល។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាព បដិវត្តន៍ក្នុងអំឡុងពេលនយោបាយក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្តូរ ស៊ីវ ហេង, ចាន់ សាម័យ, កម្មាភិបាល និងសកម្មជនរបស់បក្សប្រជាជនបដិវត្តន៍ខ្មែរជាង មួយពាន់នាក់ទៀត បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមជាមួយ សឺង ង៉ុកមិញ និងសកម្មជនដទៃទៀតដែលបានភៀសខ្លួនទៅកាន់ទីនោះមុន។

______________

May be an image of text

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#ការបង្កើត#បក្សប្រជាជនបដិវត្តន៍ខ្មែរ

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា