វីដេអូ៖ ២៨ មិថុនា ១៩៥១ គឺជាថ្ងៃគ្រឹះដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីដេអូ៖ ២៨ មិថុនា ១៩៥១ គឺជាថ្ងៃគ្រឹះដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា

វីដេអូ៖ ២៨ មិថុនា ១៩៥១ គឺជាថ្ងៃគ្រឹះដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា

២៨ មិថុនា ១៩៥១ គឺជាថ្ងៃគ្រឹះដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើជាតិ និងប្រជាជន។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាង៧ទសវត្សរ៍មកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាស្នូលនាំមុខក្នុងការថែរក្សាស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ដោយដាក់ប្រជាជនជាចំណុចកណ្តាលនៃគោលនយោបាយទាំងអស់។

Advertisement

បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បាន រស់នៅយ៉ាងសុខដុមរមនា ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផលនៃការលះបង់ ឈាមស្រស់ សាច់ស្រស់ និងការលះបង់អាយុជីវិតរបស់អ្នកជំនាន់មុន។ ដូច្នេះ ការស្រឡាញ់ជាតិ មិនមែនគ្រាន់តែជាមោទនភាពចំពោះអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសុខសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាព និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន។

សូមរួមគ្នាចងចាំប្រវត្តិសាស្ត្រ ដឹងគុណអ្នកដែលបានលះបង់ ស្រឡាញ់ជាតិ ថែរក្សាសន្តិភាព និងរួមចំណែកកសាងកម្ពុជាឱ្យក្លាយជាប្រទេសរឹងមាំ រុងរឿង និងមានអនាគតភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយ។

____________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#ថ្ងៃគ្រឹះ#ដ៏សំខាន់របស់#គណបក្សប្រជាជនកម្ពុជា

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា