ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម តាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម តាមប្រព័ន្ធអនឡាញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង ក្រុមការងារបានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយលំហាត់បានច្រើន លឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមានភាពលេចធ្លោ ក្រុមការងារក៏បានជ្រើសរើសក្រុមបម្រុងចំនួន ១០ក្រុមបន្ថែមផងដែរ។

Advertisement

ក្រុមជ័យលាភីចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពប្រកួតទាំង ៣០ក្រុម ដែលបានចូលរួមក្នុងការប្រកួតនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
-ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារអាម៉េរិកគត់
-ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់
-ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់

បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុម នឹងទៅចូលរួមក្នុងការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ នៅខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ក.ប.ទ. សូមអបអរសាទរដល់ក្រុមទាំង៣០ ព្រមទាំងបេក្ខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការប្រកួតប្រជែងក្នុងថ្ងៃនេះ។

កម្មវិធីការប្រកួតសាយប័រអារីណា ២០២៦ នេះ ពិតជាបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់។

ការប្រកួតប្រជែងនេះមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្រោមមូលនិធិ ស.អ. និងសហការឧបត្ថម្ភដោយក្រុមហ៊ុន F5 Network, ក្រុមហ៊ុន Grab, ធនាគារ ឈីហ្វ, ក្រុមហ៊ុន POSITRON MULTIVERSE Co.,Ltd និងក្រុមហ៊ុន Veilron Technologies៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា