ទីបំផុត តម្លៃប្រេងសកលធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត តម្លៃប្រេងសកលធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនផ្ទុះសង្គ្រាមអ៊ីរ៉ង់

ទីបំផុត តម្លៃប្រេងសកលធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនផ្ទុះសង្គ្រាមអ៊ីរ៉ង់

បរទេស ៖ នៅទីបំផុត តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនពេលមានសង្គ្រាមអ៊ីរ៉ង់វិញហើយ ពោលគឺចំពេលដែលមានក្តីសង្ឃឹម កាន់តែខ្លាំងឡើង សម្រាប់ការទម្លាយភាពទាល់ច្រក ក្នុងការចរចាដែលមានគោលបំណងសម្រេចជាស្ថាពរ នូវកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។ នេះបើតាមការចេញផ្សាយ របស់ Al Jazeera។

Advertisement

តម្លៃប្រេងឆៅប្រភេទ Brent បានបន្តធ្លាក់ចុះជាង ១ ភាគរយ បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺ នៅតម្លៃ ៧០.៨២ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យតម្លៃស្តង់ដារអន្តរជាតិ ត្រឡប់ទៅរកដូចកម្រិត មុនពេលកើតមានសង្គ្រាមមជ្ឈិមបូព៌ា។

បន្ទាប់ពីការធ្លាក់ចុះ ចុងក្រោយនេះ, តម្លៃប្រេងប្រភេទ Brent បានធ្លាក់ចុះជាង ៣៨ ភាគរយ ពីកម្រិតកំពូលអំឡុងសង្គ្រាម ដែលធ្លាប់ហក់ឡើងដល់ តម្លៃជាង ១២៦ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃទី៣០ ខែមេសា។

ការចុះទាបជាងពេលណាៗទាំងអស់ ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ លើកនេះ បានកើតមានឡើង បន្ទាប់ពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បាននិយាយថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់បានធ្វើឱ្យមានវឌ្ឍនភាពវិជ្ជមាន ក្នុងការចរចាដោយប្រយោល ដែលមានគោលបំណងដោះស្រាយបញ្ហាទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ១៤ចំណុច របស់គូជម្លោះទាំងពីរ លើការបញ្ចប់សង្គ្រាម។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញពន្លឺវិជ្ជមាន លើកិច្ចចរចា កាលពីថ្ងៃពុធ ផងដែរ ដោយលោកអះអាងថា ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងដំណើរការទៅមុខ ដោយរលូន។

ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិរាវ មួយភាគប្រាំ របស់ពិភពលោកក្នុងពេលសន្តិភាព បានបង្ហាញសញ្ញាបណ្តោះអាសន្ន នៃការងើបឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

ជាក់ស្តែង នាវា យ៉ាងតិច ចំនួន ៤០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រមួយនេះ កាលពីថ្ងៃអង្គារ ពោលគឺកើនឡើងពីការឆ្លងកាត់ ចំនួន២៧គ្រឿង កាលពីថ្ងៃចន្ទ និង ពីចំនួន ចំនួន ២២គ្រឿង កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទិន្នន័យពី MarineTraffic។

ទោះជាយ៉ាងណាក៏ដោយ ចរាចរណ៍នៅលើផ្លូវទឹកមួយនេះ នៅតែស្ថិតក្នុងកម្រិតទាប ជាងអំឡុងពេលមុនផ្ទុះសង្គ្រាម ដែលធ្លាប់មាននាវា ចំនួន១៣០គ្រឿង បើកឆ្លងកាត់ ជាប្រចាំថ្ងៃ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា