លោក Zelensky ជំរុញឲ្យ ណាតូ រូតរះជួយអាវុធការពារដែនអាកាសដល់អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ជំរុញឲ្យ ណាតូ រូតរះជួយអាវុធការពារដែនអាកាសដល់អ៊ុយក្រែន

លោក Zelensky ជំរុញឲ្យ ណាតូ រូតរះជួយអាវុធការពារដែនអាកាសដល់អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញការមានសម្រេចចិត្តបង្កើនល្បឿនជំនួយការពារដែនអាកាស សម្រាប់ទីក្រុងកៀវ នៅឯកិច្ចប្រជុំកំពូល របស់អង្គការយោធាណាតូ នាពេលខាងមុខ។

Advertisement

ការអំពាវនាវ របស់មេដឹកនាំអ៊ុយក្រែន ដល់សម្ព័ន្ធមិត្ត ឱ្យពិភាក្សាអំពីការបង្កើនល្បឿនជំនួយការពារដែនអាកាស សម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ស្របពេល កិច្ចប្រជុំកំពូលណាតូ នឹងត្រូវរៀបចំឡើង នៅប្រទេសតួកគី នាសប្តាហ៍ក្រោយ ហើយ ក៏ជាការជំរុញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានសម្លាប់មនុស្ស ២១នាក់ នៅទីក្រុងកៀវ។

លោក Zelensky បានមានប្រសាសន៍ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ របស់លោកថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលណាតូ និងកិច្ចប្រជុំផ្សេងទៀត ហើយការការពារដែនអាកាស និង មីស៊ីល ត្រូវតែជាលទ្ធផលសំខាន់មួយ»។

ជាមួយនឹង រយៈពេលជាងបួនឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, ការវាយប្រហារ ពីភាគីទាំងពីរ កើតឡើង ជារៀងរាល់ថ្ងៃ ហើយបន្តឆក់យកចំនួនជនរងគ្រោះស៊ីវិល កាន់តែច្រើនឡើងៗ។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានជាប់គាំង ចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលសង្គ្រាម នៅមជ្ឈិមបូព៌ា ត្រូវបានបង្កឡើង ដោយសារការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល និង អាមេរិក ទៅលើអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា