លោក ត្រាំ ថា អាមេរិក នឹងមិនបើកដៃឲ្យ ចិន គ្រប់គ្រងព្រែកជីក Panama បានទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិក នឹងមិនបើកដៃឲ្យ ចិន គ្រប់គ្រងព្រែកជីក Panama បានទេ

លោក ត្រាំ ថា អាមេរិក នឹងមិនបើកដៃឲ្យ ចិន គ្រប់គ្រងព្រែកជីក Panama បានទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសព្រមានធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យប្រទេសចិន អាចគ្រប់គ្រងផ្តាច់មុខ ឬពង្រីកឥទ្ធិពលលើព្រែកជីក Panama ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយរបស់ពិភពលោកបានជាដាច់ខាត ។

Advertisement

លោក ត្រាំ ថែមទាំងបានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិកប្រគល់សិទ្ធិគ្រប់គ្រងព្រែកជីក Panama ទៅឱ្យប្រទេសប៉ាណាម៉ា ដោយលោកបានចោទប្រកាន់ប្រទេសនេះថា បានដំឡើងថ្លៃសេវាឆ្លងកាត់យ៉ាងគំហុក បន្ទាប់ពីការផ្ទេរសិទ្ធិ ។

ការលើកឡើងរបស់លោក ត្រាំ គឺសំដៅលើសន្ធិសញ្ញា Torrijos-Carter ឆ្នាំ១៩៧៧ ដែលកាលនោះ សហរដ្ឋអាមេរិកបានយល់ព្រមផ្ទេរសិទ្ធិគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ។

ការប្រគល់នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកកសាងព្រែកជីកនេះឡើងក្នុងឆ្នាំ១៩១៤ បានផ្ទេរការគ្រប់គ្រងទាំងស្រុង នៃផ្លូវទឹកយុទ្ធសាស្ត្រនេះទៅឱ្យប្រទេសប៉ាណាម៉ា ។

បើតាម Wio News, ព្រែកជីក Panama គឺជាផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុតនៅលើពិភពលោក ។

ជារៀងរាល់ឆ្នាំ ទំហំពាណិជ្ជកម្មតាមច្រកសមុទ្រជាសកលប្រមាណ ៥% ត្រូវឆ្លងកាត់ព្រែកជីកនេះ ជាមួយនឹងការដឹកជញ្ជូនទំនិញមានតម្លៃសរុបប្រហែល ២៧០ពាន់លានដុល្លារ ។

លើសពីនេះ ព្រែកជីក Panama ក៏ជាផ្លូវដឹកជញ្ជូនកុងតឺន័ររបស់សហរដ្ឋអាមេរិករហូតដល់ទៅ ៤០% ផងដែរ ៕

ប្រភព ៖ Wio News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា