អ៊ីរ៉ង់ ព្រមានថា វត្តមានយន្តហោះចម្បាំងអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមដល់សន្តិសុខក្នុងតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមានថា វត្តមានយន្តហោះចម្បាំងអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមដល់សន្តិសុខក្នុងតំបន់

អ៊ីរ៉ង់ ព្រមានថា វត្តមានយន្តហោះចម្បាំងអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមដល់សន្តិសុខក្នុងតំបន់

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ នៅថ្ងៃ ព្រហស្បតិ៍ បានព្រមានធ្ងន់ៗថា ការបន្តមាន​វត្តមាននៃយន្តហោះយោធា ទាំង​មាន​មនុស្សបើក និងគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។
 
បន្ថែមពីលើការព្រមាន កងទ័ពអ៊ីរ៉ង់ថែមទាំងបានសន្យាថា នឹងធ្វើការឆ្លើយតបយ៉ាង​ឆាប់រហ័ស និងម៉ឺងម៉ាត់បំផុត ចំពោះការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ​។
 
ការព្រមានរបស់អ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ (CENTCOM) បានដឹកនាំកិច្ចសន្ទនាសន្តិសុខមួយនៅប្រទេសបារ៉ែន ជាមួយប្រទេសចំនួន ១២ ។
 
កិច្ចប្រជុំនោះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរក្សាសេរីភាពនៃការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz ដែលធ្វើឱ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង ។
 
បើតាម Anadolu, ទីស្នាក់ការកណ្តាលអ៊ីរ៉ង់ Khatam al-Anbiya បានព្រមានទុកមុនថា អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការទប់ស្កាត់ការឈ្លានពាន និងការរំលោភបំពានណាមួយដោយយោធាអាមេរិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បី​ការពារអធិបតេយ្យភាពរបស់ខ្លួននៅ​ច្រកសមុទ្រ Hormuz ។
 
ទីស្នាក់ការកណ្តាលនេះ​ បានពិពណ៌នាច្រកសមុទ្រ Hormuz ថា ជា “ទឹកដីអធិបតេយ្យរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់” ហើយថា សន្តិសុខ និងស្ថិរភាពរបស់​ផ្លូវទឹកយុទ្ធសាស្ត្រនេះ​ បង្កើតបានជា “ខ្សែបន្ទាត់​ក្រហម” សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា