ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

ការជំរុញទេសចរណ៍ក្នុងស្រុកទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ បានថ្លែងថា «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និង ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី។

Advertisement

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងរំលេច ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ ២០២១-២០២៥ រាជធានី ខេត្ត និង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» នាព្រឹកថ្ងៃទី២ ខែ កក្តដា ឆ្នាំ២០២៦ ។

ឯកឧត្តម រដ្ឋមន្រ្តីមានប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានសារៈសំខាន់ សម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការបូកសរុបសមិទ្ធផលនៃការអនុវត្តការងារកន្លងមក ព្រមទាំងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលបន្ត ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា សមិទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដែលតាមរយៈសិក្ខាសាលានៅថ្ងៃនេះ,។ជាមួយគ្នានេះ ឯកឧត្តម បានធ្វើការកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការដឹកនាំប្រកបដោយឆន្ទៈមោះមុត របស់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, ជាពិសេស ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកវិស័យ ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្នុងនាមជាសេនាធិការ បានរួមសហការគ្នាបំពេញការងារ ប្រកបដោយភាពបុរេសកម្ម, សកម្ម, និង អន្តរសកម្ម សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ទន្ទឹមនិងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនឱ្យបានទូលំទូលាយ, កំណត់ម៉ាកសញ្ញា (Branding) របស់រាជធានី ខេត្ត, បង្កើតការនិទានរឿង (Storytelling) អំពីគោលដៅទេសចរណ៍, និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំខេត្ត និង តំបន់(Signature Dish)។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសរៀបចំចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍អាណត្តិ ឆ្នាំ២០២៦-២០៣០ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង សំដៅអភិវឌ្ឍគោលដៅទេសចរណ៍នៅទូទាំងប្រទេសឱ្យកាន់តែមានគុណភាព មានភាពប្រកួតប្រជែង បរិយាបន្ន និងចីរភាព។

សូមបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងផ្នែកឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ៣0០នាក់៕ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា