លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka

លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថា នឹងបង្កើនការវាយសង្គ្រប់មិនដកថៃលើអ៊ុយក្រែន នៅពេលប្រកាសដណ្តើមបានទាំងស្រុងលើទីក្រុង Kostyantynivka ដែលជាក្រុងយុទ្ធសាស្រ្តដ៏មានសារៈសំខាន់បំផុត ។

Advertisement

សមរភូមិដណ្តើមទីក្រុងយុទ្ធសាស្រ្តមួយនេះ ដែលធ្លាប់មានប្រជាជនរស់នៅប្រមាណ ៧៨,០០០ នាក់មុនពេលមានសង្គ្រាមនោះ បានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០២៥មកម្ល៉េះ ហើយឥឡូវនេះ វាបានក្លាយជាកិច្ចប្រឹងប្រែងចម្បងរបស់រុស្ស៊ីនៅលើសមរភូមិ ដែលមានប្រវែងជាង ១,០០០ គីឡូម៉ែត្រ ។

យ៉ាងណា ឥឡូវនេះ រុស្ស៊ីបានប្រកាសក្តែងៗថា ខ្លួនវាយដណ្តើមបានទាំងស្រុងហើយ នូវទីក្រុង Kostyantynivka ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាទីតាំងដ៏សំខាន់មួយនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងធំៗចុងក្រោយបង្អស់នៅតំបន់ Donbas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ។

បើតាម AFP, លោក ពូទីន ដែលបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ក្នុងឯកសណ្ឋានយោធា បាននិយាយអរគុណដល់កងទ័ពរុស្ស៊ី ហើយថា ការដណ្តើមបានទីក្រុង Kostyantynivka គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងធំធេង ។

ជាមួយគ្នានេះ មេបញ្ជាការរុស្ស៊ី លោក Anton Grunis បានរាយការណ៍ជូនលោក ពូទីន ថា កងទ័ពរុស្ស៊ីកំពុងធ្វើប្រតិបត្តិការស្វែងរក និងកម្ចាត់ក្រុមទាហានឯកោរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលកំពុងព្យាយាមលាក់ខ្លួននៅក្នុងអគារ បន្ទប់ក្រោមដី និងគំនរបាក់បែក ។

គួរបញ្ជាក់ថា ទីក្រុង Kostyantynivka គឺជាទីតាំងរឹងមាំចុងក្រោយបង្អស់មួយរបស់អ៊ុយក្រែន នៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ មានដូចជា Kramatorsk និង Sloviansk ដែលការដណ្តើមបានទីក្រុងទាំងនេះ គឺជាគោលដៅចុងក្រោយរបស់វិមានក្រឹមឡាំងនៅក្នុងតំបន់ Donbas ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា