លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់

លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថានឹងជួបគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ ។

Advertisement

ការសន្យាជួបគ្នានេះ កើតឡើងបន្ទាប់ពីទូរទស្សន៍ CNN ផ្សាយថា មន្រ្តីអាមេរិកបានព្រមានដោយប្រយោលឱ្យអ៊ីរ៉ង់មានការប្រុងប្រយ័ត្ន ពីព្រោះពួកគេជឿជាក់ថា អ៊ីស្រាអែលមានផែនការធ្វើឃាតក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ។

ក្នុងនោះរួមមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលដើរតួសំខាន់ជំរុញឱ្យឈានដល់ការចុះអនុស្សរណៈយោគយល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ។

បើតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ បានហៅទូរស័ព្ទទៅអបអរសាទរលោក ត្រាំ មុនថ្ងៃបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក ខួបលើកទី២៥០ ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ត្រាំ ថា សហរដ្ឋអាមេរិក គឺជាអ្នកធានាសេរីភាពសកលលោក ហើយអ៊ីស្រាអែលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងជួបគ្នានៅសេតវិមាន ប៉ុន្តែប្រភពមិនបានទម្លាយឱ្យដឹងអំពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រធានាធិបតីលីបង់ លោក ចូសេប អូន ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចំថ្ងៃដែលលោក ណេតាន់យ៉ាហ៊ូ ហោះទៅជួបលោក ត្រាំ ផងដែរ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល, លោក ត្រាំ កំពុងតែព្យាយាមរៀបចំឱ្យមានជំនួបរវាងមេដឹកនាំអ៊ីស្រាអែល និងលីបង់ ទោះបីជាមានព័ត៌មានពីមុនមកផ្សាយថា ប្រធានាធិបតីលីបង់ធ្លាប់ប្រកែកមិនព្រមជជែកតាមទូរស័ព្ទផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលក៏ដោយ ៕

ប្រភព ៖ Anadolu និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា