បារាំងដកនាវាផ្ទុកយន្តហោះចម្បាំងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាថយកំដៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងដកនាវាផ្ទុកយន្តហោះចម្បាំងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាថយកំដៅ

បារាំងដកនាវាផ្ទុកយន្តហោះចម្បាំងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាថយកំដៅ

ប៉ារីស ៖ ដោយមើលឃើញស្ថានភាពវិវឌ្ឍវិជ្ជមាន រវាងសហរដ្ឋអាមេរិក-អីរ៉ង់ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle វិលត្រឡប់ទៅកាន់តំបន់កំពង់ផែកំណើតរបស់វាវិញ ។

Advertisement

នាវាផ្ទុកយន្តហោះចម្បាំងដ៏មានឥទ្ធិពលរបស់បារាំងនេះ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម នៃតំបន់មជ្ឈិមបូព៌ា កាលពីខែឧសភាកន្លងទៅ ចំពេលមានភាពតឹងខ្លាំងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ។

បើតាមរ៉យទ័រ, ការដាក់ពង្រាយនេះ មានគោលដៅវាយតម្លៃទៅលើបរិយាកាសប្រតិបត្តិការក្នុងតំបន់ ពង្រីកជម្រើសគ្រប់គ្រងវិបត្តិ ក្នុងក្របខ័ណ្ឌការពារស្របតាមច្បាប់អន្តរជាតិ និងជួយធានាដល់ភាគីពាក់ព័ន្ធពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ ។

បើតាម Anadolu, លោក ម៉ាក្រុង បានបង្ហោះសារលើបណ្តាញសង្គម X ថា នាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle នឹងធ្វើដំណើរវិលត្រឡប់ទៅកាន់កំពង់ផែកំណើតនៅទីក្រុង ទូឡុង វិញ ។

ប្រធានាធិបតីបារាំងរូបនេះ បានបន្ថែមថា អមដោយនាវាចម្បាំងពីរគ្រឿង និងយន្តហោះល្បាតសមុទ្រមួយគ្រឿង យុទ្ធោបករណ៍ទាំងនេះនៅតែត្រៀមខ្លួនជាស្រេច ដើម្បីជួយស្តារការធ្វើនាវាចរណ៍ឱ្យបានពេញលេញឡើងវិញ និងធានាសុវត្ថិភាពដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស រួមជាមួយដៃគូរបស់យើង ។

យ៉ាងណា លោក ម៉ាក្រុង ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់ប្រទេសបារាំង ក្នុងការកែសម្រួលឥរិយាបថយោធារបស់ខ្លួន ឱ្យស្របទៅតាមការវិវឌ្ឍជាក់ស្តែង និងតម្រូវការសន្តិសុខនៅក្នុងតំបន់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា