លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យ៖ទោះ AI រីកចម្រើន​កម្រិតណា ក៏មិនត្រូវបោះបង់ក្រមសីលធម៌និងការអាណិតអាសូរ អ្នកជំងឺ​ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យ៖ទោះ AI រីកចម្រើន​កម្រិតណា ក៏មិនត្រូវបោះបង់ក្រមសីលធម៌និងការអាណិតអាសូរ អ្នកជំងឺ​ឡើយ
នយោបាយ 04/07/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យ៖ទោះ AI រីកចម្រើន​កម្រិតណា ក៏មិនត្រូវបោះបង់ក្រមសីលធម៌និងការអាណិតអាសូរ អ្នកជំងឺ​ឡើយ

ភ្នំពេញ៖នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងដើរលឿន ក្រុមគ្រូពេទ្យ​ទូទាំងប្រទេសត្រូវបានដាស់តឿនឱ្យពង្រឹងស្មារតីរក្សាក្រមសីលធម៌ វិជ្ជាជីវៈ និងការព្យាបាលដោយក្តីមេត្តាធម៌។ ការអំពាវនាវនេះធ្វើឡើង​ដោយលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអនុប្រធានក្រុម ប្រឹក្សាភិបាល​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្នុងឱកាសបើក​សន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

ថ្លែងទៅកាន់អ្នកចូលរួមលោកជំទាវបណ្ឌិត បានបញ្ជាក់ថា រាល់អ្នកជំងឺដែល​មកស្វែងរកសេវាសុខាភិបាល គឺដោយសារតែពួកគេមាន ទំនុកចិត្តលើ​គ្រូពេទ្យ។ ដូច្នេះ គ្រូពេទ្យគ្រប់រូបត្រូវតែមានជំនាញស្ដាប់ ពន្យល់ យកចិត្តទុក​ដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺដែលទាំងនេះ ជាតម្លៃស្នូលមិនអាច​កាត់ថ្លៃបាន។

សម្រាប់ក្រុមគ្រូពេទ្យដើម្បីជាត្រីវិស័យក្នុងការអនុវត្តវិជ្ជាជីវៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុចក្នុងនេះ ១. ចាត់ទុកសន្និសីទជាវេទិកាដកស្រង់បទពិសោធន៍ កត់ត្រា និងជជែក​ពិភាក្សាយ៉ាងសកម្ម,២.បន្តចែករំលែកចំណេះដឹង និងបច្ចេកទេសថ្មីៗ​ទៅកាន់មិត្តរួមអាជីព,៣.ត្រូវពង្រឹងជំនាញឱ្យស្របនឹងការរីកចម្រើននៃ​បច្ចេកវិទ្យាសកលលោក ជាពិសេសបញ្ញាសិប្បនិម្មិត (AI)ប៉ុន្តែកុំឱ្យ​បាត់បង់សីលធម៌វិជ្ជាជីវៈ,៤. ការព្យាបាលត្រូវប្រកបដោយសុវត្ថិភាព ការពន្យល់ច្បាស់លាស់ គោរពអ្នកជំងឺនិងទទួលខុសត្រូវ ខ្ពស់លើ​លទ្ធផលនិង ៥.បន្តឆន្ទៈជួយគ្នាបម្រើប្រជាពលរដ្ឋ និងមិនទុកអ្នក​ណាម្នាក់ឱ្យនៅឯកោក្នុងគ្រាលំបាក។

ក្នុងរបាយការណ៍លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDAបានឱ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះសមាគម បានចុះ​បេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ​ទូទាំង​ប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាល​នៅរាជធានី​ភ្នំពេញ និងជាមួយដៃគូសហការនានាដែលក្នុង នោះមានអ្នកជំងឺបេះដូង​ធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សមាគម ។ ជាមួយនោះ TYDAក៏បានចូលរួមក្នុង ការងារមនុស្សធម៌សង្គ្រោះអ្នក​ជំងឺ​ជាមួយ​រាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យ​ព្យាបាលពលរដ្ឋភៀសសឹកក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងទៀតផង។

សូមបញ្ជាក់ថា សន្និសីទទន្តសាស្ត្រលើកទី២ ឆ្នាំ២០២៦ប្រារព្ធរយៈពេល ២ថ្ងៃ ពីថ្ងៃទី៤-៥ ខែកក្កដា ក្នុងគោលបំណងផ្លាស់ប្តូរពុទ្ធិ ស្វែងយល់ពី​សមត្ថភាពអនុវត្តទន្តសាស្ត្រឈានមុខ និងការរីកចម្រើននៃបច្ចេកវិទ្យា​ទំនើបៗក្នុងវិស័យសុខាភិបាលកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា