រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់

រដ្ឋបាលខេត្តសៀមរាបផ្តើមសាងសង់អគារសាលប្រជុំថ្មីរចនាបថខ្មែរចំណុះជាងមួយពាន់នាក់

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីមានរចនាបថខ្មែរដែលអាចផ្ទុកមនុស្ស បានជាងមួយពាន់នាក់។

Advertisement

ពិធីប្រុងពលី និងបញ្ចុះបឋមសិលាត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។

អគារសាលប្រជុំថ្មីដ៏ប្រណីតនេះ មានទំហំបណ្តោយ ៤៦ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងកម្ពស់ ៧,៥០ម៉ែត្រ សាងសង់អំពីថ្ម ប្រកក្បឿងស្រការលិញ ទៅតាមរចនាបថខ្មែរ ដែលអាចផ្ទុកអ្នកចូលរួមបានរហូតដល់ទៅជាងមួយពាន់នាក់។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការសាងសង់អគារថ្មីដើម្បីជំនួស អគារចាស់និងជួយកាត់បន្ថយការ ចំណាយលើការជួលសណ្ឋាគារពេលមានកម្មវិធីធំៗ។

ទន្ទឹមនឹងការបើកការដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាព សំណង់ជាចម្បង ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ប៊ុន រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា