ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦

ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦

ឡុងដ៍៖ ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ទើបចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នា ដែលមានតម្លៃរហូតដល់ ប្រហែល ៦,១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ ។
 
រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យានេះ បានសបញ្ជាក់ពី “របត់ដ៏សំខាន់បំផុតមួយ” សម្រាប់កម្មវិធីប្រយុទ្ធតាមអាកាសសកល ហៅកាត់ GCAP ដែលមានគោលដៅផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ សម្រាប់ដាក់ឱ្យចូលបម្រើការងារក្នុងជួរកងទ័ពអាកាសនៅឆ្នាំ ២០៣៥ ។
 
បើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍, យន្តហោះចម្បាំងនៃកម្មវិធី GCAP នេះ នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការដំណាលគ្នាជាមួយយន្តហោះចម្បាំងប្រភេទ Typhoon, យន្តហោះចម្បាំង F-35 និងប្រព័ន្ធយានដើរដោយស្វ័យប្រវត្តិនានា ដែលវាជាផ្នែកមួយនៃកងទ័ពអាកាសអង់គ្លេសជំនាន់ថ្មី ។
 
យន្តហោះនេះ នឹងត្រូវរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលដ៏ទំនើប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រួមទាំងបច្ចេកវិទ្យាបំបែកឯកទគ្គកម្មឈានមុខគេ ដើម្បីក្លាយជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសអង់គ្លេស។
 
កិច្ចសន្យារយៈពេល ១៨ខែនេះ ត្រូវបានផ្តល់ជូនទៅឱ្យក្រុមហ៊ុន Edgewing ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន BAE Systems របស់អង់គ្លេស, Leonardo របស់អ៊ីតាលី និង Japan Aircraft Industrial Enhancement របស់ជប៉ុន ដើម្បីបញ្ចប់ការរចនា និងធ្វើតេស្តបច្ចេកវិទ្យាទំនើបៗ ។
 
បើតាមសារព័ត៌មានការពារជាតិ Defence blog, យន្តហោះគំរូគ្រឿងដំបូង ត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរសាកល្បងនៅមុនដំណាច់ឆ្នាំ ២០២៧ ខាងមុខ ។
 
គួរបញ្ជាក់ថា កម្មវិធី GCAP ត្រូវបានគេចាត់ទុកថា ជាកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយដ៏ធំបំផុតមួយ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ី ចំពេលមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងយោធាសកលកាន់តែខ្លាំងឡើង ៕
 
ប្រភព ៖ Anadolu និង Defence blog ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា