កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលនាំផ្លូវ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រផ្សេងៗទៀត ចេញពីនាវាចម្បាំងជំនាន់ថ្មី Kang Kon ដែលមានទម្ងន់ដល់ទៅ ៥,០០០ តោន ។

Advertisement

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃ អាទិត្យ ថា លោក គីម បានចុះសង្កេតមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ការបាញ់កាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ ព្រមទាំងធ្វើតេស្តប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច ដើម្បីវាយតម្លៃពីសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់នាវាចម្បាំងនេះ ។

ក្រោយបញ្ចប់ការបាញ់សាកល្បង មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបញ្ជាឱ្យមន្ត្រីទទួលខុសត្រូវ បញ្ចប់ដំណើរការធ្វើតេស្តទាំងអស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពង្រាយនាវាចម្បាំងថ្មីនេះ ឱ្យចូលបម្រើការងារនៅក្នុងជួរកងទ័ពជើងទឹកជាផ្លូវការក្នុងរយៈពេលពីរខែខាងមុខ ។

យោងតាម ABC News, បន្ទាប់ពីបានផ្តល់អាទិភាពលើការអភិវឌ្ឍមីស៊ីលបាលីស្ទិកជាច្រើនឆ្នាំ លោក គីម បានងាកមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក រួមទាំងការពន្លឿនអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

ជាក់ស្តែង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការសាងសង់នាវាចម្បាំងទម្ងន់ ៥,០០០តោនថ្មីៗឱ្យបានយ៉ាងតិច ២ គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំងមានផែនការអភិវឌ្ឍនាវាពិឃាត ដែលមានទំហំធំជាងមុនរហូតដល់ ១០,០០០ តោនថែមទៀតផង ៕

ប្រភព ៖ ABC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា