ប្រទេសជិតខាងថៃ, ម៉ាឡេស៊ី គ្រោងបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្តែត និងមីស៊ីលដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសជិតខាងថៃ, ម៉ាឡេស៊ី គ្រោងបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្តែត និងមីស៊ីលដោយខ្លួនឯង

ប្រទេសជិតខាងថៃ, ម៉ាឡេស៊ី គ្រោងបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្តែត និងមីស៊ីលដោយខ្លួនឯង

គូឡាឡាំពួរ ៖ ម៉ាឡេស៊ី ដែលជាប្រទេសមានភូមិផងរបងជាប់ថៃ បានកំណត់គោលដៅបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្កែតនៅក្នុងស្រុកមួយ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០២៨ ហើយថែមទាំងដាក់មហិច្ឆតាពង្រីកវិសាលភាពឈានទៅរកការផលិតគ្រាប់មីស៊ីលនាពេលអនាគត ។

Advertisement

បើតាម Free Malaysia Today, ផែនការនេះផ្តួចផ្តើមឡើង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Weststar Defence Industries Sdn Bhd របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Rocket Technologies International Pty Ltd របស់អូស្ត្រាលី ។

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Khaled Nordin ថ្លែងថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រីកវិសាលភាពឈានទៅដល់ការផលិតគ្រាប់មីស៊ីលនាពេលអនាគត ដែលនឹងជួយពង្រឹងសមត្ថភាពការពារជាតិអធិបតេយ្យភាពរបស់ម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយការពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីបរទេស ។

លោក Khaled បានអះអាងថា គំនិតផ្តួចផ្តើមនេះ ក៏នឹងជួយបង្កើនឱកាសឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ម៉ាឡេស៊ី អាចឈានជើងចូលទៅក្នុងទីផ្សារផលិតកម្មលំដាប់អន្តរជាតិ ។

បើតាមប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះ ការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មការពារជាតិក្នុងស្រុក មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ តែថែមទាំងជួយប្រទេសនេះឱ្យចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ផងដែរ ។

យោងតាម Asean Defense Studies, ក្រៅពីការបង្កើតរោងចក្រផលិតរ៉ុក្កែត និងមីស៊ីល, ម៉ាឡេស៊ីក៏កំពុងសិក្សា និងមានមហិច្ឆតាចង់បង្កើតទីលានបាញ់បង្ហោះរ៉ុក្កែតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ឱ្យបានត្រឹមឆ្នាំ ២០២៩ ៕

ប្រភព ៖ Free Malaysia Today និង Asean Defense Studies ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា