មេដឹកនាំថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញមុខ តែ កូនប្រុស ៣នាក់ទៀត មកគោរពសព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញមុខ តែ កូនប្រុស ៣នាក់ទៀត មកគោរពសព

មេដឹកនាំថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញមុខ តែ កូនប្រុស ៣នាក់ទៀត មកគោរពសព

តេហេរ៉ង់ ៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នៅតែបន្តអវត្តមាន មិនបង្ហាញមុខ ខណៈដែលកូនប្រុសបីនាក់ផ្សេងៗទៀតរបស់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រ នៅក្នុងពិធីបុណ្យសពឪពុក ដើម្បីគោរពវិញ្ញាណក្ខន្ធ។

Advertisement

បើតាម AFP, កូនប្រុសច្បង របស់លោក Ali Khamenei គឺលោក Mostafa និង បងប្អូនបង្កើត ពីរនាក់ទៀត ឈ្មោះ Masoud និង ឈ្មោះ Meysam ដែលសុទ្ធតែជាបូជាចារ្យ។ កូនៗទាំងបីរូបនេះ បានចូលរួមពិធីលាចុងក្រោយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ នៅតែមិនទាន់ឃើញវត្តមាន លោក Mojtaba Khamenei ដែលជាកូនប្រុស ឡើងកាន់តំណែងជំនួសរូបលោក នៅឡើយនោះទេ។

មនុស្សរាប់ពាន់នាក់បានទៅជួបជុំគ្នា នៅបរិវេណសាសនា Grand Mosalla ស្ថិតក្នុងទីក្រុងតេហេរ៉ង់ ដែលជាថ្ងៃទីពីរ នៃពិធីបុណ្យសព របស់លោក Khamenei និង សមាជិកគ្រួសារ ៤នាក់ ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អំឡុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល និង សហរដ្ឋអាមេរិក។

ក្បួនដង្ហែសព ត្រូវបានគ្រោង​ធ្វើ នៅថ្ងៃចន្ទនេះ ខណៈដែលការបញ្ចុះសព របស់លោក Khamenei គឺនឹងត្រូវធ្វើឡើង នៅស្រុកកំណើត នាភាគឦសាន ប្រទេសអ៊ីរ៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចេញផ្សាយថា មេដឹកនាំ និងតំណាង ជាង១០០ ប្រទេស បាននិងកំពុងចូលរួមពិធីបុណ្យសព របស់ លោក Ali Khamenei ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា