រុស្ស៊ីបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធ ជាមួយចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធ ជាមួយចិន

រុស្ស៊ីបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធ ជាមួយចិន

ប៉េកាំង ៖ នាវាចម្បាំងរុស្ស៊ី ត្រូវបានបញ្ជូនមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយគ្នា ចាប់ពីថ្ងៃចន្ទនេះ ដល់ថ្ងៃទី១៣ ខែកក្កដា។

Advertisement

រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីនាវាចម្បាំង Varyag បានមកដល់ និងចូលចត នៅទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិន មុនពេលធ្វើសមយុទ្ធយោធា Joint Sea-2026 រួមគ្នា។

សេចក្តីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរៀបរាប់ថា សមយុទ្ធនេះ នឹងរួមបញ្ចូលប្រតិបត្តិការជួយសង្គ្រោះរួមគ្នា, បេសកកម្មសង្គ្រាម ប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស ក៏ដូចជា សមយុទ្ធកាំភ្លើងធំផងដែរ។

ថ្លែងអំឡុងពិធីមួយ នៅក្នុងទីក្រុង Qingdao, ឧត្តមនាវីឯក រុស្ស៊ី លោក Sergei Sinko បានមានប្រសាសន៍ថា សមយុទ្ធ Joint Sea-2026 មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ព្រមទាំង ធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា