អ៊ីរ៉ង់ រិះគន់ការបរាជ័យរបស់ស្ថាប័នអន្តរជាតិ ក្នុងការទប់ស្កាត់អំពើឃោរឃៅរបស់អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ រិះគន់ការបរាជ័យរបស់ស្ថាប័នអន្តរជាតិ ក្នុងការទប់ស្កាត់អំពើឃោរឃៅរបស់អ៊ីស្រាអែល

អ៊ីរ៉ង់ រិះគន់ការបរាជ័យរបស់ស្ថាប័នអន្តរជាតិ ក្នុងការទប់ស្កាត់អំពើឃោរឃៅរបស់អ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានបោះពាក្យរិះគន់ធ្ងន់ៗលើស្ថាប័នអន្តរជាតិនានា ដែលបរាជ័យ ក្នុងការទប់ស្កាត់សកម្មភាពយោធាដ៏ឃោរឃៅរបស់អ៊ីស្រាអែល ដែលបានបង្កជាវិបត្តិ និងអស្ថិរភាពនៅក្នុងតំបន់ ។

Advertisement

បន្ថែមលើនេះ លោក Pezeshkian បានសង្កត់ធ្ងន់ថា អង្គការសកលលោកទាំងនោះ នៅតែរក្សាភាពស្ងៀមស្ងាត់ បើទោះបីជាអ៊ីស្រាអែលបានប្រកាសដោយបើកចំហ អំពីការកំណត់គោលដៅសម្លាប់ និងការប៉ន់ប៉ង់ធ្វើឃាតដោយចេតនាក៏ដោយ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបន្ថែមថា អង្គការអន្តរជាតិ និងអ្នកការពារសិទ្ធិមនុស្សនានា ត្រូវបានគេរំពឹងថា នឹងជួយការពារកុំឱ្យមានសកម្មភាពបែបនេះកើតឡើង ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាផ្តល់ការគាំទ្រផ្នែកនយោបាយ និងភស្តុភារទៅវិញ ។

លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងទៀតថា អ៊ីស្រាអែលបានវាយប្រហារលើបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងជាអ្នកទទួលខុសត្រូវ ចំពោះការបង្កវិបត្តិ និងអស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា ដោយលោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសមូស្លីម មិនធ្លាប់បានផ្តួចផ្តើមការឈ្លានពានបែបនេះមុននោះទេ ។

ការរិះគន់ធ្ងន់ៗរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងចំពេលដែលពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ដែលមានប្រជាជនកាន់ទុក្ខរាប់ម៉ឺននាក់ បានជួបជុំគ្នានៅឯវិហារ Imam Khomeini Mosalla ។

លោក ខាមេណៃ ត្រូវបានធ្វើឃាត នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឱ្យមានសង្គ្រាមជាច្រើនសប្តាហ៍ មុនពេលមានការឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន កាលពីខែមេសា និងបន្តដោយការចុះអនុស្សរណៈយោគយល់ កាលពីខែមិថុនា ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា