លោក ណេតាន់យ៉ាហ៊ូ ថា លោក ត្រាំ មិនបានដាក់កំហិត អ៊ីស្រាអែល វាយប្រហារ លីបង់ ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ថា លោក ត្រាំ មិនបានដាក់កំហិត អ៊ីស្រាអែល វាយប្រហារ លីបង់ ទេ

លោក ណេតាន់យ៉ាហ៊ូ ថា លោក ត្រាំ មិនបានដាក់កំហិត អ៊ីស្រាអែល វាយប្រហារ លីបង់ ទេ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ ម្សិលមិញ បានប្រកាសច្រានចោលរបាយការណ៍ ដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កំហិតលើប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ។

Advertisement

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ យ៉ាងដូច្នេះថា រូបលោកបានលឺប្រព័ន្ធផ្សព្វផ្សាយនិយាយថា លោកប្រធានាធិបតី ត្រាំ បានស្នើសុំមិនឱ្យមានសកម្មភាពប្រឆាំងនឹងរូងក្រោមដីរបស់ពួកភេរវករហេសបូឡានៅលីបង់ ។

លោកថា នេះគ្រាន់តែជារឿងប្រឌិត និងជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ ពីព្រោះលោក ត្រាំ មិនបាននិយាយអ្វីជាមួយលោកទាល់តែសោះ ហើយលោកក៏មិនបានសួរនាំអ្វីពីលោក ត្រាំ ដែរ ពោលគឺយើងធ្វើប្រតិបត្តិការទៅតាមការពិចារណារបស់យើង ។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN កាលពីចុងខែមុន បានទម្លាយថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានសម្ងាត់លម្អិតទៅឱ្យមន្ត្រីអាមេរិក អំពីរូងក្រោមដីរបស់ពួកហេសបូឡានៅតំបន់ខ្ពង់រាប អាលី អាល់តាហឺ ភាគខាងត្បូងប្រទេសលីបង់ ដើម្បីស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីបើកប្រតិបត្តិការយោធានៅតំបន់នោះ ។

បើតាម Anadolu, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៦ បណ្តាលឱ្យមនុស្សប្រហែល ៤,៣០៣ នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១២,២០២ នាក់រងរបួស ព្រមទាំងបង្ខំឱ្យប្រជាជនជាងមួយលាននាក់ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង នេះបើតាមការបញ្ជាក់ពីអាជ្ញាធរលីបង់ ។

យ៉ាងណា ជម្លោះនេះបានឈានដល់បទឈប់បាញ់ កាលពីថ្ងៃទី២៦ ខែមិថុនា ក្រោយអ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប្រទេសលីបង់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា