រុស្ស៊ីវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលណាតូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលណាតូ

រុស្ស៊ីវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលណាតូ

កៀវ ៖ ការវាយប្រហារមីស៊ីលរបស់ប្រទេសរុស្ស៊ី ទៅលើទីក្រុងកៀវ របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ចំនួន៨នាក់ ពោលគឺនៅមុនពេលមានកិច្ចប្រជុំកំពូល របស់អង្គការណាតូ ក្នុងសប្តាហ៍នេះ។

Advertisement

អាជ្ញាធរនិយាយថា នៅថ្ងៃចន្ទនេះ អគារលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លាញទៅជាគំនរបាក់បែក បន្ទាប់ពីរងការវាយប្រហារ ពីសំណាក់រុស្ស៊ី។

ប្រភពបញ្ជាក់ថា ការវាយប្រហារ ដោយមីស៊ីលបាលីស្ទិក បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨ នាក់ និង រាប់សិបនាក់ទៀត រងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែក នៃ អគារលំនៅដ្ឋាន កម្ពស់៩ជាន់។

ការវាយប្រហារនេះធ្វើឡើង ចំពេលដែល សេតវិមាន បាននិយាយថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងនឹងជួបជាមួយ លោក Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះ អំឡុងពេលកិច្ចប្រជុំកំពូល របស់ អង្គការយោធាអន្តរជាតិ ណាតូ (NATO)៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា