២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ

២ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានទុនវិនិយោគជាង ៥៦០លានដុល្លារ

រយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានទាក់ទាញទឹកប្រាក់វិនិយោគប្រមាណជាង ៥៦០លានដុល្លារអាម៉េរិក ជាពិសេស បង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

Advertisement

យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលស្ថិត​នៅ​ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែល​មាន​ទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងក្នុង​ឆ្នាំ២០២៤ ។

ជាក់ស្ដែង ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះតំបន់សេដ្ឋកិច្ចពិសេសនេះ បានអភិ​វឌ្ឍន៍​លើផ្ទៃដីប្រមាណ ៤៥ ភាគរយនៃផ្ទៃដីសរុបទៅហើយ ដែលមានប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មកជាដើម។

របាយការណ៍ បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរហូតមកដល់​ឆ្នាំ២០២៦​នេះ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ទទួលបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ៥៦៧ លានដុល្លារអាម៉េរិក ក្នុងនោះ​គម្រោងចំនួន ៤១ កំពុងសាងសង់ និងគម្រោងចំនួន ៣៥ ទៀតកំពុងដំណើរការ​សកម្មភាព ដែលបានស្រូបកម្លាំងពលកម្មក្នុងស្រុកសរុបចំនួនជាង ៥០០០នាក់ ហើយកំពុងមានតម្រូវការប្រមាណ ៣០០០នាក់បន្ថែមទៀត។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន Sam SN Group បានមានប្រសាសន៍ថា អ្នកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសភាគ​ច្រើនជ្រើសរើសយកទីតាំងនៅជាយក្រុង ជាតំបន់ដែលដីធ្លីមានតម្លៃទាបនិង​ជា​ទីតាំងដែលមានដីធំៗ។

ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយនៃការទាក់ទាញ​គម្រោង​វិនិ​យោគ ចូលមកបណ្ដាក់ទុនវិនិយោគបន្ថែម ពីព្រោះថានៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ឬតំបន់ឧស្សាហកម្ម បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ធ្វើឱ្យ​អ្នកវិនិយោគមានភាពងាយស្រួលមិនស្មុគស្មាញ។ ហើយការបង្កើតតំបន់​សេដ្ឋ​កិច្ច​ពិសេសនេះដែរ ក៏បានផ្ដល់ឱកាសការងារ ប្រាក់ចំណូលដល់ពលរដ្ឋ​និងរួម​ចំណែកដល់ការផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បាន​មួយកម្រិតផងដែរ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា គិតឆ្នាំ ២០២៥ កន្លងទៅនេះ នៅទូទាំងប្រទេស​កម្ពុជា មានតំបន់សេដ្ឋកិច្ចចំនួន ៣៤ តំបន់ ស្ថិតនៅ ១១ រាជធានី-ខេត្ត ក្នុងនោះ​ឃើញថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចច្រើនជាងគេរហូតដល់ ១១ តំបន់។ ក្រៅពីនោះខេត្តព្រះសីហនុមាន ៦ តំបន់ ខេត្តកណ្ដាល ៣ តំបន់ ខេត្តបន្ទាយ​មាន​ជ័យ ៣ តំបន់ ខេត្តកំពង់ស្ពឺ ២ តំបន់ កំពង់ចាម ១ តំបន់ កំពត ១ តំបន់ ក្រចេះ ១ តំបន់ ពោធិ៍សាត់ ១ តំបន់ និងរាជធានីភ្នំពេញ ១ តំបន់៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា