ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង
កីឡា 06/07/2026

ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង

ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គឆ្ពោះទៅកាន់ប្រាសាទ សំបូរព្រៃគុក នៃខេត្តកំពង់ធំត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីនាំយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅ ខេត្តកំពង់ធំនារដូវកាលបៃតងដោយ មានអ្នកចូលរួម​ជាង ២ពាន់ នាក់។

Advertisement

ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃ​អាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់​បញ្ចូលប្រាសាទសំបូរ ព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ​៨ ​កក្កដា​ ២០១៧-៨ កក្កដា ២០២៦ក្រោម​​ប្រធាន​បទ «ផ្លូវឆ្ពោះទៅរាជ​ធានីឦសានបុរៈចេន ឡាមុនសម័យអង្គរ»។

ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជាពីរប្រភេទកីឡាធំៗ គឺការជិះកង់​ចម្ងាយ ៤២គីឡូម៉ែត្រ ដែលតម្រូវឱ្យ​កីឡាករជិះឆ្លងកាត់ សហគមន៍​នំក្រឡាន និងសហគមន៍ស្វាយចន្ទី ដើម្បីភ្លក់រសជាតិផលិតផល​ក្នុងស្រុក មុននឹងឆ្ពោះទៅ​កាន់ទី​ដៅចុងក្រោយនៅបរិវេណប្រាសាទ។ ដោយឡែកវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គមាន ៣កម្រិត គឺចម្ងាយ ៤២គីឡូម៉ែត្រដោយ ចាប់ផ្តើមចេញពីក្រុងស្ទឹងសែន រួមទាំងចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលរៀបចំឡើងនៅជុំវិញ​តំបន់​ប្រាសាទបុរាណ​ផ្ទាល់តែម្តង។

ថ្លែងទៅកាន់អ្នកចូលរួមដែលមានកីឡាជាតិ និងអន្តរចាតិឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួង​ទេសចរណ៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយរំលេច​សម្រស់ដ៏ល្អឯកនៃអតីតរាជធានីខ្មែរមុនសម័យអង្គរមួយនេះ ឱ្យកាន់តែ​ល្បីរន្ទឺបន្ថែមទៀត ជាពិសេសនារដូវ​កាលបៃតងដ៏ស្រស់​បំព្រង។

ចំណែកឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​បន្ថែម​លើអ្វី​ដែលឯកឧត្តមអភិបាលខេត្តបានលើកឡើង។ឯកឧត្តម
មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្អួតសម្រស់ធម្មជាតិ និង​ប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ​ផ្សព្វផ្សាយ​ពីសក្កានុពលសហគមន៍អេកូទេសចរណ៍ កសិទេសចរណ៍ និងផលិត​ផល​ក្នុងស្រុករបស់ប្រជាពលរដ្ឋផងដែរ។ នេះជាយុទ្ធសាស្ត្រប្រែក្លាយ​ខេត្តកំពង់ធំ ពី «ខេត្តដែលគេគ្រាន់តែជិះឆ្លងកាត់» ឱ្យទៅជា «គោលដៅ​ស្នាក់នៅកម្សាន្តដ៏ទាក់ទាញ»។

បើតាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ចំនួនភ្ញៀវមកទស្សនាបណ្ដារមណីយដ្ឋាន​នានាក្នុងខេត្ត​មានការថយចុះបន្តិច ប៉ុន្តែ​ចំនួនភ្ញៀវទេសចរមកស្នាក់ ពិសេសភ្ញៀវ​ទេសចរអន្តរជាតិមានការកើនឡើងទៅវិញ។

តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់ រដ្ឋបាលខេត្តកំពង់ធំ និង​ក្រសួងទេសចរណ៍ រំពឹងថានឹងអាចទាក់ទាញ​លំហូរភ្ញៀវ​ទេសចរមក​កាន់តំបន់បេតិកភណ្ឌពិភពលោកមួយនេះកាន់តែច្រើនឡើងបន្ថែមទៀត៕

ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា