ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់

ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់

ប្រជាពលរដ្ឋប្រមាណ ១.៥០០នាក់ មកពីខេត្តកំពង់ចាម និងបណ្តាខេត្តនានា បានមកទទួលសេវាពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់។ កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្រោម​សហការ​រវាងរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងស្ថានទូតនេប៉ាល់ប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យ។

Advertisement

សកម្មភាពមនុស្សធម៌នេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ឯកឧត្តមពណ៌នា​សកម្មពិនិត្យ និងផ្តល់វ៉ែនតាឥតគិតថ្លៃនាពេលនេះ គឺដើម្បីឆ្លើយតបចំពោះតម្រូវការ ជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយ​របស់​បងប្អូនបានមួយ កម្រិតធំ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជា អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ ព្រមជា មួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ និងក្រុមគ្រូពេទ្យឯកទេស​ទាំងអស់ ដែលបាន នាំយកសេវាសុខាភិបាលដ៏សំខាន់នេះ មកជូនពលរដ្ឋខេត្តកំពង់ចាម។

ឯកឧត្តម ដាន ពហ្វាឌូ អូលី ឯកអគ្គរដ្ឋទូតនេប៉ាល់បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែក​នាពេលនេះ គឺដើម្បី​ចូលរួម ចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ ពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។
ឯកឧត្តម​បន្ថែមថា នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែក សុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ កម្ពុជា-នេប៉ាល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕
ដោយ៖លី ពៅ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា