ចិន ប្រកាសជោគជ័យបាញ់មីស៊ីលយុទ្ធសាស្ត្រពីនាវាមុជទឹក, ជប៉ុន ថា ជាការសាកអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសជោគជ័យបាញ់មីស៊ីលយុទ្ធសាស្ត្រពីនាវាមុជទឹក, ជប៉ុន ថា ជាការសាកអាវុធនុយក្លេអ៊ែរ

ចិន ប្រកាសជោគជ័យបាញ់មីស៊ីលយុទ្ធសាស្ត្រពីនាវាមុជទឹក, ជប៉ុន ថា ជាការសាកអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃចន្ទនេះបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ។

Advertisement

ការប្រកាសរបស់ចិនធ្វើឡើង នៅក្រោយពេលដែល ជប៉ុន នូវែលសេឡង់ និងបណ្តារដ្ឋាភិបាលក្នុងតំបន់ ត្រូវបានជូនដំណឹងដោយប្រទេសចិន អំពីការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង ។

ការបាញ់សាកល្បងនេះនាំឲ្យ ប្រទេសជប៉ុនជំរុញឲ្យទីក្រុងប៉េកាំង គិតឡើងវិញ អំពីការសាកល្បងមីស៊ីល ជាពិសេសទីក្រុងតូក្យូបង្ហាញការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងររបស់ខ្លួនចំពោះទង្វើបែបនេះ ។

ជាមួយគ្នានេះ ក្រុមហ៊ុនចារកម្មសមុទ្រ Starboard ក៏បានចេញផ្សាយរូបភាព ដែលបង្ហាញថា បច្ចុប្បន្ន ប្រទេសចិនមាននាវាតាមដានផ្កាយរណប ចំនួន ២ គ្រឿង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានប្រើប្រាស់ ដើម្បីតាមដានការបាញ់សាកល្បងនៃមីស៊ីលយុទ្ធសាស្ត្រនេះ ។

យ៉ាងណា កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។

បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។

ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលនោះ គឺជាការសាកល្បងលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨០ ៕

ប្រភព ៖ Anadolu, Guardian ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា