អ៊ុយក្រែន ចាប់ដៃ ឡាតវី បើករោងចក្រផលិតដ្រូនជាប់ព្រំដែន រុស្ស៊ី, អ្នកវិភាគថា សង្គ្រាមនឹងកាន់តែរីកធំឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចាប់ដៃ ឡាតវី បើករោងចក្រផលិតដ្រូនជាប់ព្រំដែន រុស្ស៊ី, អ្នកវិភាគថា សង្គ្រាមនឹងកាន់តែរីកធំឡើង

អ៊ុយក្រែន ចាប់ដៃ ឡាតវី បើករោងចក្រផលិតដ្រូនជាប់ព្រំដែន រុស្ស៊ី, អ្នកវិភាគថា សង្គ្រាមនឹងកាន់តែរីកធំឡើង

កៀវ ៖ ប្រទេសអ៊ុយក្រែន និងឡាតវី មានផែនការសាងសង់រោងចក្រផលិតយន្តហោះដ្រូនរួមគ្នាមួយនៅក្នុងឆ្នាំនេះ ដោយជ្រើសរើសយកតំបន់ Latgale ភាគខាងកើតប្រទេសឡាតវី ដែលនៅកៀកមាត់ទ្វារព្រំដែនប្រទេសរុស្ស៊ី និងបេឡារុស ។

Advertisement

ផ្អែកតាមកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននឹងផ្គត់ផ្គង់ទៅឲ្យឡាតវីនូវយន្តហោះដ្រូនប្រយុទ្ធ ប្រព័ន្ធមនុស្សយន្តជើងគោក និងប្រព័ន្ធដ្រូនដែនសមុទ្រជាដើម ។ ចំណែកឡាតវី នឹងផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ដែលផលិតក្នុងស្រុកឱ្យទៅអ៊ុយក្រែនវិញផងដែរ ។

នាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs និយាយថា ប្រព័ន្ធប្រឆាំងដ្រូននឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅតាមបណ្តោយព្រំដែនឡាតវី ជាប់ជាមួយរុស្ស៊ី និងបេឡារុស នៅក្នុងខែកក្កដា និងសីហាខាងមុខនេះ ។

បើតាម defense news, បច្ចុប្បន្ន ឡាតវី គឺជាប្រទេសទី៦ហើយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយន្តហោះដ្រូនជាមួយអ៊ុយក្រែន ។

អ្នកវិភាគមើលឃើញថា ការបើកដំណើរការរោងចក្រផលិតដ្រូននេះ ប្រាកដណាស់ នឹងរងការរិះគន់ ក៏ដូចជាការខឹងសម្បារពីសំណាក់រុស្ស៊ី ពីព្រោះការសម្រេចចិត្តដូច្នេះ ក៏ជាជំហានមួយ ដែលនឹងដុតបញ្ឆេះភ្លើងសង្គ្រាមអ៊ុយក្រែនកាន់តែរីករាលដាលធំឡើងផងដែរ ។

ជាក់ស្តែង រុស្ស៊ីធ្លាប់បានចោទប្រកាន់បណ្តាប្រទេសបាល់ទិក ដែលរួមមានអេស្តូនី ឡាតវី និងលីទុយអានី ចំៗថា បានបើកដៃឱ្យអ៊ុយក្រែនបាញ់យន្តហោះដ្រូនចេញពីទឹកដីរបស់ពួកគេ វាយប្រហារគោលដៅនានា ដូចជានៅតំបន់បាល់ទិករបស់រុស្ស៊ី និងតំបន់ជុំវិញទីក្រុង St. Petersburg ជាដើម ៕

ប្រភព ៖ defense news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា