ឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នាវាមុជទឹកបំបាំងកាយទម្ងន់ ២.០០០ តោន អាចផ្ទុកប្រព័ន្ធអាវុធទំនើបៗជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នាវាមុជទឹកបំបាំងកាយទម្ងន់ ២.០០០ តោន អាចផ្ទុកប្រព័ន្ធអាវុធទំនើបៗជាច្រើន

ឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នាវាមុជទឹកបំបាំងកាយទម្ងន់ ២.០០០ តោន អាចផ្ទុកប្រព័ន្ធអាវុធទំនើបៗជាច្រើន

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ នូវការសាងសង់នាវាមុជទឹកបំបាំងកាយថ្មី ដែលមានទម្ងន់ដល់ទៅ ២,០០០ តោនចំនួន ២ គ្រឿង ។ ទីតាំងសាងសង់ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនាវារបស់ក្រុមហ៊ុន PT PAL ក្នុងទីក្រុង Surabaya ភាគខាងកើតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ។

Advertisement

គម្រោងជាប្រវត្តិសាស្ត្រនេះ កើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់នាវារដ្ឋ PT PAL របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនការពារជាតិយក្ស Naval Group របស់បារាំង ។

នាវាមុជទឹកជំនាន់ថ្មីនេះ គឺជាប្រភេទ Scorpène Evolved ដែលមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និងអាចផ្ទុកគ្រាប់យុទ្ធភណ្ឌទំនើបៗបានច្រើនប្រភេទកម្រិតស្តង់ដាពិភពលោក ។

បើតាម interesting engineering ចេញផ្សាយថ្មីៗនេះ ម៉ាស៊ីនរបស់នាវាមុជទឹកនេះ ដំណើរការដោយថាមពលប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ង់ពេញលេញ ដែលជួយឱ្យវាអាចសម្ងំខ្លួននៅក្រោមទឹកបានរហូតដល់ ៨០ថ្ងៃ ។

អ្វីដែលពិសេសនោះ ដងខ្លួនទាំងមូលរបស់វា ដែលមានប្រវែងសរុប ៧២ ម៉ែត្រ អាចមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលធុនធ្ងន់ Torpedoes រួមទាំងគ្រាប់មីស៊ីលប្រឆាំងនាវា Exocet ប្រភេទ SM39 ឬ SM40 បានរហូតដល់ ១៨ គ្រាប់ ។

យោងតាម Naval News, នាវាមុជទឹកគ្រឿងដំបូង ដែលចាប់ផ្តើមសាងសង់ក្នុងខែកក្កដានេះ នឹងចាប់ផ្តើមរត់សាកល្បងនៅលើផ្ទៃសមុទ្រ ចាប់ពីចន្លោះឆ្នាំ ២០៣០-២០៣២ ហើយគ្រោងនឹងដាក់ចូលឱ្យបម្រើកងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅឆ្នាំ ២០៣២ ។

ដោយឡែក នាវាមុជទឹកគ្រឿងទី២ នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ ២០២៧ ហើយរត់សាកល្បងចាប់ពីចន្លោះឆ្នាំ ២០៣១-២០៣៣ ។ បន្ទាប់មក នឹងដាក់ចូលឱ្យបម្រើកងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅឆ្នាំ ២០៣៣ ។

គម្រោងខ្នាតយក្សនេះ ត្រូវបានគេមើលឃើញថា ជាឈ្នាន់ដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការជាន់ឈានទៅសម្រេចបាននូវស្វ័យភាពលើការផលិតនាវាមុជទឹកដោយខ្លួនឯង នៅទសវត្សរ៍ឆ្នាំ ២០៤០ ខាងមុខ ៕

ប្រភព ៖ interesting engineering និង Naval News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា