មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ

មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ

គីស្ហាសា ៖ មនុស្សជាង៥០០នាក់បានស្លាប់ អំឡុងការផ្ទុះជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើតាមអង្គការសុខភាពពិភពលោក បញ្ជាក់ឲ្យដឹង កាលពីថ្ងៃចន្ទ។

Advertisement

អង្គការ WHO បានបង្ហាញរបាយការណ៍ចុងក្រោយថា តាំងពីកុងហ្គោប្រកាសអំពីការផ្ទុះឡើងនៃជំងឺនេះ កាលពីពាក់កណ្តាល ខែឧសភា, មានករណីឆ្លងសរុប ចំនួន១៥៦១ករណី នៅក្នុងប្រទេស រួមទាំងការស្លាប់ចំនួន ៥០៦នាក់។ ប៉ុន្តែ អ្នកជំងឺសរុបចំនួន ២៥៤ នាក់បានជាសះស្បើយ។ ជំងឺអេបូឡានៅកុងហ្គោ បានវាយប្រហារខេត្ត ចំនួនបួន។

ការផ្ទុះឡើងនៃជំងឺអេបូឡា ប្រភេទ Bundibugyo ដ៏កម្រនេះ មិនមានវ៉ាក់សាំង ឬ ការព្យាបាលដែលត្រូវបានអនុម័តនោះទេ។ យ៉ាងណា ការសាកល្បង កំពុងវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃអង្គបដិប្រាណ monoclonal MBP134 និងថ្នាំប្រឆាំងមេរោគ remdesivir ទាំងតែឯង និងរួមបញ្ចូលគ្នា។

មនុស្សពីរនាក់ផ្សេងទៀតក៏បានស្លាប់ នៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលនៅជិតខាងផងដែរ។ប្រទេសនេះបានឃើញអ្នកជំងឺ ១៦នាក់បានជាសះស្បើយ ខណៈករណីឆ្លងសរុប មានចំនួន ២០ ករណី។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានប្រទេសនានា កាលពីថ្ងៃចន្ទថា «ជំងឺរាតត្បាតបន្ទាប់ នឹងមិនរង់ចាំយើងត្រៀមខ្លួនទេ ដោយការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ នាពេលបច្ចុប្បន្ននេះ គឺជាភស្តុតាងបញ្ជាក់ច្បាស់»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា