អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ

អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ

ប៊ែរឡាំង ៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានគូសបញ្ជាក់ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើករយៈចម្ងាយរបស់សម្ព័ន្ធមិត្ត ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទៀតហើយ ។

Advertisement

ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Blid កាលពីថ្ងៃ អាទិត្យ ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយសព្វាវុធពីសម្ព័ន្ធមិត្តទៀតហើយ ក្នុងនោះរួមទាំងមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលអាចហោះបំបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ។

លោក Pistorius បានប្រាប់មូលហេតុថា ការដែលអ៊ុយក្រែនលែងត្រូវការអាវុធទាំងនេះ ពីព្រោះទីក្រុងកៀវកំពុងតែសម្រេចបាននូវគោលដៅរបស់ខ្លួនរួចទៅហើយ តាមរយៈការប្រើប្រាស់អាវុធដែលផលិតក្នុងស្រុក វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយជោគជ័យ ។

លោក Pistorius ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងបង្ហាញពីប្រសិទ្ធភាព និងអំណាចនៃការវាយប្រហារ តាមរយៈការប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយ មីស៊ីលនាំផ្លូវ និងប្រព័ន្ធអាវុធផ្សេងៗទៀត ដើម្បីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែអំពាវនាវយ៉ាងទទូចជាបន្ទាន់ដល់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសប្រព័ន្ធមីស៊ីល Patriot ដើម្បីការពារអាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា